ម្ចាស់​ក្លឹប Monaco ​គាំទ្រ Henry ​ដឹក​នាំ​ក្រុម​បន្ដ​ទៀត

លោក Vadim Vasilyev ​ម្ចាស់​ក្លឹប Monaco ​នៅ​តែ​បន្ដ​គាំទ្រ​ដល់​អ្នក​ចាត់ការ Thierry Henry ​បើ​ទោះ​ជា​ចូល​ដឹក​នាំ​ក្រុម​មិន​ទាន់​បាន​ល្អ​យ៉ាង​ណា​ក៏​ដោយ។

Henry ​ក្លាយ​ជា​អ្នក​ចាត់ការ​ក្រុម Monaco ​ប៉ុន្មាន​ប្រកួត​មក​ហើយ ប៉ុន្តែ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​នៅ​ឡើយ​ទេ។ ហេតុដូច្នេះ​ហើយ បាន​ជា​មាន​មតិ​ជា​ច្រើន​ដាក់​ចម្ងល់​ថា​តើ​អនាគត​របស់​គេ​​នឹង​ទៅ​ជា​យ៉ាង​ណា បើ​ដឹក​នាំ​ក្រុម​មិន​ឈ្នះ​ដូច្នេះ? ជាមួយ​ចម្ងល់​នេះ​ដែរ ​ម្ចាស់​ក្លឹប Monaco ​នៅ​តែ​គាំទ្រ​ជា​និច្ច ចំពោះ​អ្វី​ដែល Henry ​ដឹក​នាំ ​ហើយ​បញ្ជាក់​លោក​នឹង​ធ្វើ​ការ​ជាមួយ​គ្នា​រយៈ​ពេល​យូរ​ទៀត។

“Henry ​មក​ក្នុង​កុងត្រា​រយៈ​ពេល​វែង។ គាត់​មិន​មែន​ជា​អ្នក​ពន្លត់​អគ្គិភ័យ​ទេ។ យើង​មាន​បញ្ហា​ច្រើន​ត្រូវ​ដោះស្រាយ ក្រុម​ទាំង​មូល​បាត់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ហើយ ​យើង​ក៏​មិន​មាន​សំណាង​ថែម​ទៀត”។ សម្ដី​ម្ចាស់​ក្លឹប Monaco ។ ​Henry ​បាន​ដឹក​នាំ​ក្រុម​៦​ប្រកួត​មក​ហើយ ប៉ុន្តែ​មិន​ស្គាល់​ពាក្យ​ថា​ឈ្នះ​សោះ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT