ឋានសួគ៌​នៅ​ឯ​ណា នៅ​ឆ្ងាយ​ប៉ុណ្ណា ក៏ ៣ រូប​នេះ​រក​ឃើញ ២០ មិន​ទាន់​ទេ មាន​កូន​ហៅ​ប៉ា​បាត់

លើស​ពី​ទេពកោសល្យ​លើ​ទីលាន ឈាន​មក​ជីវិត​ខាង​ក្រៅ​កីឡាករ ៣ រូប​នេះ ក៏​ប្រសព្វ​ណាស់​ដែរ ជុំវិញ​ការ​បង្កើត​ចំណង​ស្នេហ៍ ហើយ​បាន​ផ្ញើ​កូន​ក្នុង​ផ្ទៃ​ដៃ​គូ​ទាំង​នៅ​ក្មេង​វ័យ ពោល​អាយុ ២០ មិន​ទាន់​ទេ អាច​ក្លាយ​ជា​ប៉ា​របស់​គេ​បាត់៖

៣) Alejandro Garnacho

ជោគជ័យ​ទាំង​ក្នុង​អាជីព ទាំង​លើ​វិថី​ស្នេហ៍ នេះ​បន្ទាប់​តែ​ស៊ីញ៉េ​កុងត្រា​ថ្មី​ដល់​ឆ្នាំ ២០២៨ ជាមួយ Man Utd ស្រាប់​រំលង​ប៉ុន្មាន​ថ្ងៃ បាន​ប្រកាស​ភ្លាម​អំពី​ដំណឹង​ល្អ នៃ​ការ​ពពោះ​កូន​ដំបូង ហើយ​រំពឹង​ជា​កូន​ប្រុស រួច​ក៏​ទំនុក​រៀប​ទុក​ឈុត​បិសាច​ក្រហម និង​ត្រៀម​ឈ្មោះ​ដាក់​ឲ្យ​ហើយ​ដែរ។

យុវជន​វ័យ ១៨ ឆ្នាំ បាន​បញ្ឆេះ​ភ្លើង​ស្នេហ៍​ជាមួយ​ស្រី​ស្អាត Eva Garcia កាល​ឆ្នាំ ២០២១ រួច​បាន​សរសេរ​រៀបរាប់​លើ Instagram យ៉ាង​ដូច្នោះ៖ “ស្នេហា​របស់​យើង​នឹង​គ្មាន​ថ្ងៃ​បញ្ចប់ រួច​យើង​បាន​នឹង​កំពុង​រៀបចំ​អំពី​ការ​មក​ដល់ និង​ដឹង​ច្បាស់ ថា​អ្នក​នឹង​មក​បំពេញ​ជីវិត​មួយ​នេះ ជាមួយ​នឹង​ក្តីស្រលាញ់ ការ​រីករាយ​ជា​ទី​បំផុត ប៉ា​និង​ម៉ាក់​ពិត​ជា​ស្រលាញ់​កូន​ខ្លាំង​ណាស់ Enzo”។

២) Neymar Jr

​ប្រុស​សង្ហារ Neymar ប្តូរ​សង្សារ​ដូច​ប្តូរ​សំលៀកបំពាក់ តែ​យ៉ាង​ណា​តារា​ឆ្នើម​ប្រេស៊ីល​បាន​ធ្លាក់​ក្នុង​អន្ទាក់​ស្នេហ៍​ជាមួយ​អតីត​មិត្ត​ស្រី​ចាស់ Caroline Dantas ដល់​មាន​បុត្រ​ជាមួយ​គ្នា តាំង​ពី Neymar ស្ថិត​នៅ​អាយុ ១៩ ឆ្នាំ។

នេះ​តាំង​ពី​មុន​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ Barcelona គឺ Neymar មាន​កូន​ហៅ​ប៉ា​បាត់​ទៅ​ហើយ ប៉ុន្តែ​ក្រោយ​ការ​បែក​បាក់ កូន​ប្រុស​របស់​គេ គឺ David Lucca បាន​ទៅ​រស់នៅ​ជាមួយ​ម្តាយ នៅ​ឯ​ប្រទេស​ប្រេស៊ីល រី​ឯ​ឪពុក​ដែល​ជា​ខ្សែ​ប្រយុទ្ធ​ក្លឹប PSG បាន​បង្កាត់​ភ្លើង​ស្នេហ៍​នឹង​ដៃ​គូ​ថ្មី Bruna Biancardiដល់​បន្ថែម​សមាជិក​មួយ​រូប​ទៀត​បាត់ ដ្បិត​ទើប​បាន​ប្រកាស​នៅ​ចុង​ខែ​មេសា​កន្លង​ទៅ។

យ៉ាង​ណា​តាម​ដឹង​ទំនាក់ទំនង​រវាង Neymar និង​គូ​ស្នេហ៍​ចាស់ គឺ​នៅ​រាប់អាន​គ្នា​ជា​ធម្មតា បើ​ទោះ​បី​ទាំង​សងខាង មាន​អ្នក​ថ្មី​រៀង​ខ្លួន​ហើយ​ក៏​ដោយ។

១) Phil Foden

ជា​កីឡាករ​ឈ្លាសវៃ ពូកែ​បែក​តាក់តិច ដែល Pep Guardiola សរសើរ​ច្រើន​លើក​ច្រើន​សារ រាប់​ជា​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ​មួយ​របស់​ក្លឹប​មេឃ​ខៀវ។

ប៉ុន្តែ​ងាក​ទៅ​ជីវិត​ខាង​ក្រៅ ឥត​ខុស​ពី Garnacho សម្រាប់ Foden ក៏​មាន​កូន​ហៅ​ប៉ា​នៅ​ល្បាក់​អាយុ ១៨ ឆ្នាំ​ជាមួយ​កូន​ដំបូង​ឈ្មោះ Ronnie ជា​កូន​ប្រុស ហើយ​កូន​ទី​ពីរ​ជា​កូន​ស្រី នៅ​ពេល​កីឡាករ Man City ឈាន​ដល់​អាយុ​ល្បាក់ ២០ ឆ្នាំ។

យ៉ាង​ណា​ជុំវិញ​អត្តសញ្ញាណ​ក្រុម​គ្រួសារ មិន​ថា​កូន​ប្រុស​ស្រី និង​ភរិយា​របស់​គេ គឺ​មិន​ត្រូវ​បាន​បង្ហើប​ជា​សាធារណៈ​ធំ​ទូលាយ​នោះ​ទេ តែ​តាម​ព័ត៌មាន​ចុះ​ផ្សាយ គូស្នេហ៍​របស់ Foden មាន​ឈ្មោះ Rebbeca Cookee ដែល​ជា​ចំណង​ស្នេហ៍​បញ្ឆេះ​តាំង​ពី​នៅ​កុមារភាព​មក​ម្ល៉េះ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT