Xavi ថា Man City របស់ Pep សមនឹងឈ្នះពានបី ព្រោះពួកគេជាក្រុមល្អបំផុតលើលោក

គ្រូបង្វឹកក្រុម Barcelona លោក Xavi Hernandez បានសាទរក្រុម Manchester City ថាជាក្រុមល្អបំផុតនៅក្នុងពិភពលោក ហើយបាននិយាយថា ក្រុមកំពូលតារាថ Premier League សមនឹងឈ្នះពានរង្វាន់បី។Man City ឈរនៅកំពូលតារាង Premier League ដាច់មួយពិន្ទុពី Arsenal និងមានមួយប្រកួតក្នុងដៃបន្ថែមទៀត។ ក្រុមរបស់លោក Pep Guardiola បានកក់កៅអីសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយនឹងជ័យជម្នះសរុប ៤-១ លើក្រុម Bayern Munich ហើយត្រូវប្រឈមមុខនឹងក្រុមម្ចាស់ជើងឯក Real Madrid នៅចុងខែនេះ។ បន្ទាប់មកពួកគេនឹងជួប Manchester United ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃទី៣ ខែមិថុនា។នៅពេលសួរថាតើវាយុត្តិធម៌សម្រាប់ Man City ក្នុងការឈ្នះពានបីនោះ Xavi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទថា៖

“បាទ វាអាចទៅរួច។ សម្រាប់ខ្ញុំ ពួកគេគឺជាក្រុមដ៏ល្អបំផុតនៅក្នុងពិភពលោក។ ពួកគេមានគ្រូបង្វឹកល្អបំផុត ហើយសម្រាប់ពួកយើង បាល់ទាត់ដែលពួកគេលេង វាជាកញ្ចក់មួយដែលយើងគួរឆ្លុះមើល។ វានឹងក្លាយជាពានបីដ៏យុត្តិធម៌”៕

*[ESPN]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT