អ្នកគាំទ្រ Napoli បានរៀបចំការត្រៀមលក្ខណៈខុសពីធម្មតាសម្រាប់ការឈ្នះពានរង្វាន់ Serie A ជាលើកដំបូងក្នុងរយៈពេល ៣៣ឆ្នាំជាមួយនឹង “ពិធីបុណ្យសព” សម្រាប់ក្រុមចំនួន ១៩ផ្សេងទៀតនៃក្របខ័ណ្ឌកំពូលរបស់អ៊ីតាលី។ក្រុម Napoli កំពុងឆ្ពោះទៅរកការលើកពានជាលើកទីបីរបស់ក្លឹប និងជាលើកដំបូងក្នុងរយៈពេលជាងបីទសវត្សរ៍នៅរសៀលថ្ងៃអាទិត្យ ខណៈដែលពួកគេទទួលភ្ញៀវ Salernitana។
ក្នុងការទន្ទឹងរង់ចាំនៃការប្រារព្ធពិធីនេះ អ្នកគាំទ្ររបស់ក្លឹបបានដើរតាមផ្លូវរួចហើយ ដោយខ្លះបានបង្កើតទីបញ្ចុះសពចំអកជាផ្នែកមួយនៃ ‘ពិធីបុណ្យសព’ សម្រាប់គូប្រជែង Serie A របស់ពួកគេ។
ជាមួយនឹងមឈូសគ្របដណ្តប់ដោយកន្សែង ជាមួយនឹងផ្លាកសញ្ញានៃគូប្រជែង Serie A របស់ពួកគេ។ ទីបញ្ចុះសពគឺពិតជាវិធីពិសេសមួយក្នុងការអបអរ សាទរពានរង្វាន់លីគ ដោយវាជាជោគជ័យលើកដំបូងក្នុងជីវិតនៃអ្នកគាំទ្រ Napoli ជាច្រើនជំនាន់។ក្រុមរបស់ Luciano Spalletti នៅសល់ការប្រកួតលីគចំនួន ៧ទៀត ហើយនៅកំពូលតារាងមានការនាំមុខ ១៧ពិន្ទុលើ Lazio ដែលនៅលេខ២។
ទោះបីជាយ៉ាងណាក៏ដោយ Napoli បានទទួលរងនូវការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League កាលពីសប្តាហ៍មុន បន្ទាប់ពីចាញ់ក្នុងលទ្ធផល ២-១ ក្រោមស្នាដៃមិត្តរួមលីគអ៊ីតាលី និងគ្រងតំណែងជើងឯក AC Milan នៅវគ្គ ៨ក្រុមចុងក្រោយ៕
*[Sportbible]