Luka Modric បានរងរបួសផ្នែកខាងក្រោយភ្លៅឆ្វេង ហើយនឹងមិនមានវត្តមានសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey ឬការប្រកួតជាមួយ Manchester City វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League។វាកើតឡើងចំពេលដ៏សំខាន់មួយនៃរដូវកាលរបស់ក្រុមអធិរាជស ខណៈដែលការធ្វើតេស្ត បន្ទាប់ពីរបួសទល់នឹង Girona បង្ហាញថាពេលវេលាប្រហែលពីរសប្តាហ៍ក្នុងការសម្រាកពីការប្រកួតដើម្បីព្យាបាល។
ជាមួយនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey ដែលសល់ត្រឹមតែ ៨ថ្ងៃ និងជួប Man City ១១ថ្ងៃទៀត ដែលវាពិតជាលំបាកក្នុងការមានវត្តមានគាត់ក្នុង ការប្រកួតទាំងនោះ។ Luka Modric គឺជាតួអង្គសំខាន់សម្រាប់ Carlo Ancelotti ដែលជាសមាជិកដ៏សំខាន់នៃជម្រើស ១១នាក់ដំបូងសម្រាប់ការប្រកួតសំខាន់ៗ។ ខ្សែបម្រើរូបនេះគឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធលេងរបស់គ្រូបង្វឹកអ៊ីតាលី ហើយឥឡូវនេះវាជាបញ្ហាដ៏ស្មុគស្មាញនៃរដូវកាលនេះសម្រាប់ Madrid។
ទោះជាយ៉ាងណាក៏មានក្តីសង្ឃឹមខ្លះថាគាត់នឹងអាចចូលប្រកួតជើងទីពីរជាមួយនឹង Man City នៅឯកីឡដ្ឋាន Etihad របស់ Man City។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Ancelotti បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនពេលការប្រកួតលីគជាមួយ Almeria ថា៖
“គាត់បានរងរបួសក្នុងការប្រកួតជាមួយ Girona ហើយអវត្តមាន។ គាត់នៅតែរង់ចាំការវិវឌ្ឍន៍របស់គាត់ ហើយយើងមិនដឹងថាគាត់នឹងអាច ប្រកួតពាន Cup ឬអត់ទេ។ យើងខូចចិត្ត ហើយសង្ឃឹមថាគាត់អាចជាសះស្បើយឆាប់ៗនេះ ដើម្បីយើងអាចមានគាត់សម្រាប់ការប្រកួតសំខាន់ៗ”៕
*[Marca]