គ្រូបាល់ទាត់កម្ពុជា ១៨នាក់ នឹងត្រៀមចូលរួមវគ្គគ្រូបង្ហាត់បាល់ទាត់កម្រិត A របស់ AFC

តាមបញ្ជីឈ្មោះដែលទទួលបានពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រូបាល់ទាត់កម្ពុជា ចំនួន ១៨នាក់ នឹងត្រៀមចូលរួមវគ្គគ្រូបង្ហាត់បាល់ទាត់កម្រិត A ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) មាន ២ដំណាក់កាល ។

ដំណាក់កាលទីមួយ នឹងចាប់ផ្តើមពីថ្ងៃទី ១៨ ដល់ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ និងដំណាក់កាលទីពីរ នឹងចាប់ផ្តើមពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៩ ។

ក្នុងចំណោមគ្រូបង្វឹកកម្ពុជាទាំង ១៨នាក់ មាននារី ២នាក់ចូលរួម គឺអ្នកគ្រូ ម៉ៅ សាវិន មកពីអង្គការសលត៍ខេត្តបាត់ដំបង និងអ្នកគ្រូ ឈឿន និផា របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ៕

ខាងក្រោមគឺជាឈ្មោះសមាសភាពសរុប ដែលមានដូចខាងក្រោម៖

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT