ហេតុអ្វីបានជា Harry Maguire មិនលេងឱ្យ Man Utd ទល់នឹង Tottenham?

បិសាចក្រហម Manchester United បានចែកពិន្ទុគ្នាជាមួយមាន់ខ្នាយមាស​ Tottenham ដោយគ្រាប់បាល់តាមស្មើរបស់តារាឆ្នើមកូរ៉េខាងត្បូង Hong Min Son ដោយលទ្ធផល ២-២។ជាមួយនឹងខ្សែការពារកណ្តាលជម្រើសដំបូង Lisandro Martinez និង Raphael Varane បានរងរបួស Ten Hag ត្រូវពឹងផ្អែកលើ Maguire នាពេលថ្មីៗនេះ។ គាត់បានចាប់ផ្តើមនៅក្នុងការចាញ់ Sevilla ហើយមានកំហុសក្នុងការរកគ្រាប់បាល់បើកឆាកនៅ Estadio Ramon Sanchez Pizjuan។Maguire ត្រូវបានផ្អាកពានក្នុងស្រុកសម្រាប់ការប្រកួត FA Cup កាលពីថ្ងៃអាទិត្យ ហើយទោះបីជាគាត់មានសិទ្ធិត្រលប់មកប្រកួតទល់នឹង Tottenham ក៏ដោយ ប៉ុន្តែ Ten Hag បានបញ្ជាក់មុនពេលចាប់ផ្តើមការប្រកួតថាគាត់បានរងរបួសពេលហ្វឹកហាត់។ជំនួសមកវិញ គ្រូបង្វឹករបស់ United បានជ្រើសរើសចាប់ផ្តើមជាមួយនឹងការពារបួនរបស់គាត់ដែលមាន Aaron Wan-Bissaka, Victor Lindelof, Luke Shaw និង Diogo Dalot។ Bruno Fernandes បានធ្វើជាប្រធានក្រុមក្នុងការអវត្តមានរបស់ Maguire បន្ទាប់ពីបានជាសះស្បើយលើបញ្ហារបួសកជើងរបស់គាត់៕

*[FotMob]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT