ក្រុមតោខៀវបានចាញ់ការប្រកួតទាំង៥ដង ចាប់តាំងពី Lampard បានចូលកាន់តំណែងជាអ្នកចាត់ការក្រុម កាលពីដើមខែមេសា ហើយនៅតែជាប់ចំណាត់ថ្នាក់លេខ១១ ក្នុងតារាង Premier League។ក្រុម Chelsea មិនមានទម្រង់លេងច្បាស់លាស់ទល់នឹង Brentford ហើយមានការស៊ុតបាល់បញ្ចូលទីខ្លួនឯងពីកីឡាករ Cesar Azpilicueta មុនពេល Bryan Mbeumo ស៊ុតបញ្ចូលទីគ្រាប់ទីពីរ ដោយបញ្ចប់ទៅដោយលទ្ធផល ២-១។
Lampard ត្រូវបានគេរិះគន់ថាមិនបានស្តីបន្ទោសកីឡាកររបស់គាត់នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត។
Lampard ឆ្លើយតបវិញថា៖
“តើអ្នកមិនបានមើល Brentford ក្នុងពីរឬបីរដូវកាលចុងក្រោយទេ? តើអ្នកមិនបានឃើញពួកគេលេងឈ្នះ Manchester City កាលពីដើមរដូវកាលនេះទេ?
ពិតណាស់អ្នកគាំទ្រព្រួយបារម្ភ ព្រោះពួកគេធ្លាប់ជោគជ័យ ២០ឆ្នាំមកហើយ ហើយក៏ចង់បានវាបន្ថែមទៀត។ ខ្ញុំមិនមានបញ្ហាជាមួយអ្នកគាំទ្រស្រែកចំអកនោះទេ ខ្ញុំមិនអង្គុយនៅទីនេះដើម្បីប្រឆាំងនឹងអ្នកគាំទ្រហើយនិយាយថាកុំស្រែកចំអកកីឡាករនោះទេ។
គាត់បានបន្តទៀតថា៖
ដូច្នេះហើយ នៅពេលដែលខ្ញុំលឺថា ខ្ញុំមិនស្តីបន្ទោសកីឡាករ ខ្ញុំគ្រាន់តែគាំទ្រពួកគេនៅក្នុងការពិតដែលថាពួកគេខកចិត្តដោយសារតែពួកគេលេងចង់ឈ្នះវាដូចគ្នា។
ខ្ញុំយល់អារម្មណ៍អ្នកគាំទ្រស្រែកចំអក ពួកគេចង់ឱ្យយើងឈ្នះ។ នៅពេលដែលយើងឈ្នះ ពួកគេនឹងលើកទឹកចិត្ត ហើយនៅពេលដែលយើងចាញ់ ខ្ញុំអាចយល់អារម្មណ៍ខកចិត្តរបស់ពួកគេ”៕
*[FotMob]