Suarez ​ប៉ះ​សម្ដី​ជាមួយ Pique ៖ ​កុំ​មក​រញ៉េរញ៉ៃ​ជាមួយ​ខ្ញុំ

Luis Suarez ​បាន​ស្ដី​ឱ្យ​មិត្ត​រួម​ក្រុម Gerard Pique ​ថា “កុំ​មក​រញ៉េរញ៉ៃ​ជាមួយ​ខ្ញុំ” ​បន្ទាប់​ពី​ក្រុម Barcelona ​ចាញ់​ក្រុម Real Betis ​៣-៤ ​កាល​ពី​ប្រកួត​មុន​នេះ។

នៅ​ទឹក​ដី​ខ្លួន​ឯង Barcelona ​បែរ​ជា​ភ្លាត់​ចាញ់​ក្រុម Real Betis ​ធ្វើ​ឱ្យ​ក្រុម​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​ឡើយ។ ផ្ទុយ​ទៅ​វិញ ​សូម្បី​តែ​កីឡាករ​គ្នា​ឯង​ផ្ទាល់ ​ក៏​មិន​ពេញ​ចិត្ត ​ហើយ​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ជាក់​ស្ដែង Suarez ​បាន​ប៉ះ​ពាក្យ​សម្ដី​គ្នា​ជាមួយ​ខ្សែ​ការពារ Pique។ កីឡាករ​អេស្ប៉ាញ ​បាន​ដើរ​មក​និយាយ​ជាមួយ​កីឡាករ​អ៊ុយរុយហ្គាយ ប៉ុន្តែ​លទ្ធផល​មិន​ល្អ​ឡើយ។ Surez ​បាន​និយាយ​ទៅ​កាន់ Pique ​ថា ​កុំ​មក​រញ៉េរញ៉ៃ​ជាមួយ​ខ្លួន ​ចំពោះ​រឿង​លទ្ធផល​នេះ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ​Pique ​ក៏​បាន​ទៅ​និយាយ​ជាមួយ Vidal ​ថែម​ទៀត​ផង ចំពោះ​​មាន​ឱកាស​​មាស​ហើយ ប៉ុន្តែ​បែរ​ជា​មិន​អាច​ធ្វើ​បាន​សម្រេច​ទី​ទៅ​វិញ។ បរាជ័យ​មែន ប៉ុន្តែ​ក្រុម Barcelona ​នៅ​ឈរ​នៅ​កំពូល​តារាង​ដដែល តែ​នាំ​មុខ​ក្រុម​លេខ​២ Sevilla ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ​ហើយ​លើស​ក្រុម Real Madrid ​៤​ពិន្ទុ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT