ពីរគ្រាប់របស់ សាន គឹមហេង ជួយវិសាខា បំបាក់ទ័ព ក្នុងសប្តាហ៍ទី ៦ ប្រជែងក្រុមកំពូលតារាង

នារសៀលថ្ងៃសៅរ៍ ទី ១៩ ខែ ឧសភា ឆ្នាំ ២០១៨នេះ ការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០១៨ មាន ២ប្រកួត ដែលទើបនឹងបញ្ចប់មុននេះបន្តិច ដោយ ក្រុមថ្មីថ្មោង វិសាខា បន្តយកឈ្នះ ក្រសួងការពារជាតិ ២-០ នៅកីឡដ្ឋានវេស្ទើន ស្របពេលដែល អាស៊ីអឺរ៉ុប ស្មើគ្នា ២-២ ជាមួយនឹង អង្គរថាយហ្គឺរ ។

២គ្រាប់របស់វិសាខា រកបាន ដោយកីឡាករយុវជន សាន គឹមហេង គ្រប់គ្រាន់ឲ្យពួកគេក្រសោបយក ៣ពិន្ទុ (១៣ពិន្ទុ) បន្ថែមល្បឿនប្រជែងជាមួយក្រុមកំពូលតារាងដូចជា ណាហ្គាវើល និង បឹងកេត ដែលកំពុងមាន ១៣ពិន្ទុ ស្មើគ្នា ។

៤គ្រាប់នៅកីឡដ្ឋាន AEU Sport Park សុទ្ធតែរកបានដោយកីឡាករបរទេសទាំងអស់ ពោលគឺ Privat និង Timothy រកឲ្យ អាស៊ីអឺរ៉ុប ខណៈដែល Okamoto និង Hayashi រកឲ្យអង្គរថាយហ្គឺរ ។

នៅមានការប្រកួត ៤គូផ្សេងទៀតសម្រាប់ថ្ងៃអាទិត្យស្អែកនេះ ដោយជំនួប្រចាំសប្តាហ៍ បឹងកេត ជួប ព្រះខ័នរាជស្វាយរៀង នៅស្តាតចាស់ ម៉ោង ៦:៣០នាទីល្ងាច ។

វេស្ទើនភ្នំពេញ ទទួល អគ្គិសនីកម្ពុជា ម៉ោង ៣រសៀលនៅកីឡដ្ឋានវេស្ទើន ស្របពេលដែលណាហ្គាវើល ជួបសូលទីឡូអង្គរ ម៉ោង ៣:៣០នាទីរសៀល នៅស្តាតចាស់ ហើយមួយគូចុងក្រោយ ភ្នំពេញក្រោនបើកកីឡដ្ឋាន ស្វាគមន៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT