Raphael Varane អាចនឹងអវត្តមានរហូតដល់​ចប់រដូវកាលនេះ បន្ទាប់ពី Martinez

Manchester United កំពុងមាន​ការ​ព្រួយ​បារម្ភ Raphael Varane អាច​នឹង​អវត្តមាន​ក្នុងរហូតដល់ចប់​រដូវ​កាល​នេះ​ដោយ​មាន​របួស​កជើង។ខ្សែការពារសំខាន់រូបនេះត្រូវបានប្តូរចេញនៅពាក់កណ្តាលតង់ក្នុងការប្រកួត Europa League វគ្គ ៨ក្រុមចុងក្រោយជើងទីមួយរបស់ពួកគេជាមួយនឹងក្រុម Sevilla នៅ Old Trafford កាលពីសប្តាហ៍មុន។

Man Utd បានយកឈ្នះ ២-០ ក្នុងការប្រកួតនោះ ប៉ុន្តែបានរបូតគ្រាប់បាល់ពីរគ្រាប់ចុងម៉ោង ដោយបញ្ចប់លទ្ធផលស្មើ ២-២ មុនពេលត្រូវបានយកឈ្នះ យ៉ាងចាស់ដៃក្នុងលទ្ធផល ៣-០ ក្នុងជើងទីពីរក្នុងប្រទេសអេស្ប៉ាញ ដោយបញ្ចប់ក្នុងលទ្ធផល ៥-២។

Varane បានខកខានការប្រកួតនោះ ហើយនឹងអវត្តមានសម្រាប់ការប្រកួត FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ក្លឹបជាមួយ Brighton ថ្ងៃអាទិត្យ។

កីឡាករសញ្ជាតិបារាំងរូបនេះបានគេស្កែនកជើងរបស់គាត់ បន្ទាប់ពីហើមដំបូង ហើយយោងទៅតាម Mirror លទ្ធផលគឺគាត់អាចខកខានរហូតដល់ ៦សប្តាហ៍។

ប្រសិនបើគាត់ខកខានរយៈពេល ៦សប្តាហ៍ គាត់ស្ទើរតែនឹងមិនបានលេងឲ្យ United សម្រាប់ការប្រកួតដែលនៅសេសសល់នៅរដូវកាលនេះ។


ដំណឹង​នេះ​នឹង​ក្លាយ​ជា​ការ​រំខាន​ដល់​អ្នក​ចាត់​ការ Erik ten Hag ដែល​ក្រុម​របស់​លោក​នៅ​តែ​ប្រយុទ្ធ​ដើម្បី​ដណ្តើម​ពាន FA Cup និង​ដើម្បី​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​បួន និង​ធានា​បាន​នូវ​ការ​ប្រកួត​បាល់ទាត់ Champions League សម្រាប់​រដូវ​កាល​ក្រោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT