Vincent Kompany ឆ្លើយតបទៅនឹងចំណាប់អារម្មណ៍របស់ក្លឹប Chelsea

Kompany ត្រូវបានគេចាប់អារម្មណ៍ក្នុងរដូវកាលនេះ ដោយបានកែប្រែទម្រង់លេងរបស់ Burnley និងនាំក្រុមត្រឡប់ទៅ Premier League វិញក្នុងឆ្នាំដំបូងដែលគាត់កាន់កាប់ ហើយអ្នកចាត់ការសញ្ជាតិបែលហ្ស៊ិកកំពុងស្ថិតនៅលើរ៉ាដារបស់ Chelsea។ការ​ស្វែងរក​អ្នក​ចាត់ការ​ថ្មី​ដ៏យូរ​របស់ Chelsea បាន​នាំ​ពួកគេ​ទៅ​ក្នុង​បញ្ជី​សម្រាំង​ចុងក្រោយ​នៃ​បេក្ខជន​បី​រូប។ លោក Kompany អតីតអ្នកចាត់ការក្លឹប Spurs និង PSG លោក Mauricio Pochettino និងលោក Ange Postecoglou របស់ Celtic។

នៅពេលសួរអំពីការចាប់អារម្មណ៍ពី Chelsea លោក Kompany បានប្រកាន់ជំហរដូចគ្នាដូចដែលគាត់បានធ្វើបន្ទាប់ពីមានរបាយការណ៍អំពីការផ្ទេរទៅ Tottenham ដោយបានច្រានចោលការរំពឹងទុក។

លោក​​មាន​ប្រសាសន៍​ថា៖

“ខ្ញុំ​បាន​និយាយហើយ​ថា ខ្ញុំ​មិន​បាន​ចូល​រួម​ក្នុង​ការ​សន្ទនា​បញ្ហាទាំង​នេះ​ទេ។ ខ្ញុំ​មាន​រឿង​ច្រើន​ពេក​ហើយនា​ពេល​នេះ​ក្នុង​ក្បាល​ខ្ញុំ​ក្នុង​ន័យ​ចង់​ឈ្នះ​ការ​ប្រកួត​បាល់ទាត់។ នោះ​ជា​រឿង​តែ​មួយ​គត់​ដែល​ខ្ញុំ​ខ្វល់ខ្វាយ”៕

*[FotMob]

  • Vincent Kompany ឆ្លើយតបទៅនឹងចំណាប់អារម្មណ៍របស់ក្លឹប Chelsea