ការរងរបួសចំពោះគូខ្សែការពារ Lisandro Martinez និង Raphael Varane បានជួយឲ្យកីឡាករជម្រើសជាតិអង់គ្លេសទទួលបានម៉ោងប្រកួតបន្ថែមទៀតក្នុងកម្រិតក្លឹប។ទោះបីជាយ៉ាងណាក៏ដោយ ទម្រង់លេងរបស់គាត់ហាក់មិនមានអ្វីប្រសើរ បន្ថែមទាំងការបង្កកំហុស និងរកគ្រាប់បាល់ឲ្យក្រុមដទៃទាំងពីរជើងទល់នឹង Sevilla ក្នុងក្របខណ្ឌ Europa League។
Ten Hag បាននិយាយថា៖
“គាត់មានតួនាទីសំខាន់ក្នុងក្រុម ហើយជាការពិតគាត់ជាប្រធានក្រុម គាត់ដឹកនាំ គាត់ទាក់ទងជាមួយអ្នកគ្រប់គ្រង គាត់លើកទឹកចិត្តក្រុម គាត់ជាគំរូនៅលើទីលានហ្វឹកហាត់ ហើយតែងតែមានវគ្គល្អៗ”៕
*[FotMob]