Bayern ហាក់ដូចជាពង្រីកការនាំមុខរបស់ពួកគេលើក្រុមលេខពីរ Borussia Dortmund ដល់ទៅ ៥ពិន្ទុ នៅពេលដែល Sadio Mane នាំពួកគេនាំមុខ ប៉ុន្តែការដួលរលំនៃតង់ទីពីរដ៏គួរឱ្យភ្ញាក់ផ្អើលបានបន្តធ្វើឱ្យ Tuchel ចាប់ផ្តើមមានជីវិតស្មុគ្រស្មាញនៅក្នុងក្លឹប។គ្រាប់បាល់ស៊ុតបញ្ចូលទីពី Ludovic Ajorque, Leandro Barreiro និង Aaron Martin បានធ្វើឱ្យ Tuchel ចាញ់ជាលើកទីបីរបស់គាត់ក្នុង ៧ប្រកួតនៅតំណែងនេះ ដោយធ្វើឱ្យបាត់បង់ក្តីសង្ឃឹមរបស់ Bayern ក្នុងការលើកពានលីគជាលើកទី ១១ជាប់ៗគ្នា។
ឥឡូវនេះ Bayern បានឆ្លងកាត់ការប្រកួតចំនួន ៤ដងដោយមិនបានទទួលជ័យជម្នះ ហើយ Tuchel ជឿថាការខ្វះថាមពលគឺហេតុផលចំពោះការធ្លាក់ចុះ របស់ពួកគេ។លោក Tuchel បាននិយាយក្រោយចប់ការប្រកួតថា៖
“ខ្ញុំមិនគិតថា វាជាបញ្ហាបច្ចេកទេស ឬយុទ្ធសាស្ត្រទេ។ យើងមើលទៅហាក់ដូចជាជើងកីឡាកររបស់យើងហត់នឿយអញ្ចឹង យើងមានអារម្មណ៍ថាហត់នឿយដូចយើងលេងនៅម៉ោងបន្ថែមអញ្ចឹង រាល់ពេលដែលយើងចូលទីលាន។
គាត់បានបន្តថា៖
យើងមិនមានថាមពលទេ។ យើងមើលទៅដូចជាក្រុមដែលបានលេង ៧០ ឬ ៨០ប្រកួតនៅរដូវកាលនេះអញ្ចឹង។ យើងបាត់បង់កាយសម្បទារ កម្លាំង និងមូលដ្ឋានគ្រឹះដែលកីឡាករតែងតែត្រូវការ”៕
*[FotMob]