គ្រូ ​PSG ​ថា​ក្រុម Monaco ​លែង​ជា​ក្រុម​ខ្លាំង ប្រជែង​ជាមួយ​ពួកគេ​ទៀត​ហើយ

លោក Thomas Tuchel ​បាន​និយាយ​ថា​ក្រុម Monaco ​មិន​មែន​ជា​ក្រុម​ខ្លាំង ​ដៃ​គូ​ប្រជែង​ជាមួយ PSG ​បាន​ទៀត​ឡើយ​នៅ​រដូវ​កាល​នេះ។

យប់មិញ Monaco ​លេង​ចាញ់​ក្រុម PSG ​ដល់​ទៅ ៤-០ ​ឯ​ណោះ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​បារាំង។ លទ្ធផល​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម PSG ​មាន​កំណត់ត្រា​ឈ្នះ​១៣​ប្រកួត​ជាប់​គ្នា​តែ​ម្ដង ​ក្នុង​ការ​ប្រកួត​១៣​ប្រកួត​នៅ​លីគ។ លោក Thomas ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​ពេល​នេះ PSG ​បាន​ក្លាយ​ ជា​ក្រុម​ខ្លាំង​ជាង​គេ​បំផុត​នៅ​បារាំង​ទៅ​ហើយ។ គ្មាន​ក្រុម​ណា​មួយ​ដែល អាច​នឹង​យក​ឈ្នះ​ពួកគេ​បាន​ទេ បើ​ទោះ​បី​ជា Monaco ​ក៏​ដោយ។

គ្រូ​បង្វឹក​ដែល​ទើប​មក​កាន់​តំណែង​រដូវ​កាល​នេះ ​បន្ដ​ទៀត​ថា​បច្ចុប្បន្ន Monaco ​កំពុង​តែ​យ៉ាប់​ខ្លាំង។ ពួកគេ​ត្រូវ​ដោះស្រាយ​រឿង​ជា​ច្រើន ទើប​អាច​ធ្វើ​ឱ្យ​ក្រុម​ត្រលប់​មក​ស្គាល់​ជ័យជម្នះ​វិញ​បាន។ ហើយ​ពួកគេ​មិនមែន​ជា​ដៃគូ​របស់ PSG ​ត​ទៅ​ទៀត៕ប្រភព៖ espn

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT