Gary Neville រិះគន់កីឡាករ Man Utd ពីរនាក់ ក្រោយធ្វើឲ្យរបូតគ្រាប់បាល់ទៅ Sevilla

David De Gea និង Harry Maguire រួមគ្នាបង្កកំហុស នាំឲ្យ Sevilla នាំមុខ Manchester United។ អ្នកចាំទីសញ្ជាតិអេស្ប៉ាញបានបោះបាល់ដ៏ចំឡែកមួយទៅ Maguire ដែលបណ្តាលឱ្យខ្សែការពាររូបនេះព្យាយាមទាត់បាល់ចេញទៅឆ្ងាយ។Youssef En-Nesyri ដែលជាកីឡាករជួយឱ្យម៉ារ៉ុកនាំមុខលើក្រុមព័រទុយហ្គាល់ក្នុងការប្រកួត FIFA World Cup ២០២២ វគ្គ ៨ក្រុមចុងក្រោយនោះ បានចំណេញពីកំហុសនេះ ហើយបានជួយឱ្យ Sevilla នាំមុខក្នុងលទ្ធផលសរុប ៣-២ នៅពេលនោះ។

ខណៈពេលដែល Maguire កំពុងទទួលរងការរិះគន់ និងស្តីបន្ទោសពីអ្នកគាំទ្រនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Gary Neville បានចង្អុលបង្ហាញថាតួនាទីរបស់ De Gea ក្នុងការបោះបាល់ឡើង នាំឲ្យមានគ្រាប់បាល់ក៏ជាសំណួរត្រូវចោទសួរ។អតីតខ្សែការពារបិសាចក្រហមរូបនេះបានសរសេរនៅលើ Twitter ថា៖

“Maguire នឹង​ត្រូវ​ទទួលការស្តីបន្ទោស ប៉ុន្តែ​ការ​បោះបាល់ពី De Gea បែបនេះ ខ្ញុំ​មិន​ចូល​ចិត្តនោះទេ!”

បន្ទាប់ពីស៊ុតបញ្ចូលទីខ្លួនឯងក្នុងជើងទីមួយ ប្រធានក្រុម Manchester United កីឡាករ Harry Maguire ឥឡូវនេះបានដើរតួក្នុងការផ្តល់គ្រាប់បាល់ឱ្យក្រុម Sevilla ក្នុងជើងទីពីរនេះទៀតផងដែរ៕

  • Gary Neville រិះគន់កីឡាករ Man Utd ពីរនាក់ ក្រោយធ្វើឲ្យរបូតគ្រាប់បាល់ទៅ Sevilla