Immobile បារម្ភពីកូនស្រីរបស់គាត់ បន្ទាប់ពីជួបឧប្បត្តិហេតុបុកជាមួយរថភ្លើង

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី​បាន​រង​របួស​បាក់​ឆ្អឹង​ខ្នង និង​បាក់​ឆ្អឹង​ជំនីរ​ពេល​រថយន្ត​របស់​គាត់​ត្រូវ​បាន​បុក​ក្នុង​ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។គាត់ត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យ Agostino Gemelli IRCCS បន្ទាប់ពីឧប្បត្តិហេតុនេះ ដែលបានកើតឡើងខណៈពេលដែលកូនស្រីពីរនាក់របស់គាត់កំពុងធ្វើដំណើរជាមួយគាត់។

រថយន្តរងការខូច​ខាត​ផ្នែក​ខាង​មុខ ហើយ​បុរស​វ័យ ៣៣ឆ្នាំ​រូប​នេះ​បាន​ធូរ​ស្រាល​ហើយ​ ខណៈដែលវាជាសំណាងដែរ ព្រោះគាត់មិន​បាន​បើក​រថយន្ត​តូច​ជាង​នេះ។គាត់បាននិយាយនៅក្នុង Corriere dello Sport ថា៖

“ជាការវាយប្រហារដ៏មិនគួរឲ្យជឿ។ ខ្ញុំគិតតែពីការការពារកូនស្រីៗរបស់ខ្ញុំប៉ុណ្ណោះ។ សុបិន្តអាក្រក់ ខ្ញុំបារម្ភពីពួកគេណាស់។ សំណាងហើយទាំងយើង និងអ្នកបើកបររថភ្លើងនៅទីនេះអាចនិយាយគ្នាបាន មិនអី បើប៉ះឡានផ្សេងទៀត មិនដឹងយ៉ាងណានោះទេ”។

Immobile បានស៊ុតបញ្ចូលទីគ្រាប់ទី ១២នៃរដូវកាលតាមរយៈការស៊ុតបាល់ប៉េណាល់ទីឲ្យក្រុមលេខពីរ Lazio ឈ្នះ ៣-០ ទៅលើ Spezia កាលពីថ្ងៃសុក្រមុន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT