ជម្រើស​ជាតិ​ព័រទុយហ្គាល់ បាត់​កីឡាករ​សំខាន់​ច្រើន​នាក់​ទៅ​លេង World Cup

ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​នឹង​មិន​មាន​ឈ្មោះ​កីឡាករ​សំខាន់​ច្រើន​នាក់​ដែល​ធ្លាប់​ជួយ​ពួកគេ​លើក​ពាន Euro 2016 ​កន្លង​ទៅ ​ក្នុង​ព្រឹត្តិការណ៍ World Cup 2018 ​ខាង​មុខ​នេះ។

ខ្សែ​ប្រយុទ្ធ Nani ​ខ្សែ​បម្រើ Andre Gomes ​កីឡាករ Renato Sanches  ​និង​ខ្សែ​ប្រយុទ្ធEder ដែល​ជា​អ្នក​ស៊ុត​គ្រាប់​ជ័យជម្នះ​ឱ្យ​ព័រទុយហ្គាល់​នៅ Euro ​សុទ្ធ​តែ​មិន​មាន​ឈ្មោះ​ទៅ World Cup ​នោះ​ទេ។ លោក Fernando Santos ​បាន​និយាយ​ចំពោះ​រឿង​ដែល​មិន​ជ្រើសរើស​កីឡាករ​ទាំង​នេះ​ថា​៖ “វា​ពិត​ជា​មាន​អារម្មណ៍​ឈឺ​ចាប់​នៅ​ពេល​យើង​មិន​ជ្រើស​រើស​យក​ពួកគេ។ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ ដែល​ត្រឹមត្រូវ​និង​ធ្វើ​ឱ្យ​ក្រុម​កាន់​តែ​ល្អ​ជាង​មុន”។

ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ស្ថិត​នៅ​ពូល B ​ជាមួយ​ក្រុម​ខ្លាំង​អេស្ប៉ាញ ម៉ារុក ​និង​អឺរ៉ង់។ ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​នេះ ​នា​ប្រទេស​រុស្ស៊ី៕ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT