Mikel និយាយពីការខកខានបាល់ប៉េណាល់ទីរបស់ Bukayo Saka យ៉ាងខ្លីថា

Arsenal បាននាំមុខមុនក្នុងការប្រកួតបើកឆាក ១០នាទីដោយគ្រាប់បាល់របស់ Gabriel Jesus និង Martin Odegaard ប៉ុន្តែត្រូវបានវាយបកវិញដោយគ្រាប់បាល់ពី Said Benrahma និង Jarrod Bowen។ក្រុម Arsenal មានឱកាសរកគ្រាប់បាល់បន្ថែមមួយគ្រាប់ទៀតនៅតង់ទីពីរ តាមរយៈគ្រាប់បាល់ប៉េណាល់ទី ប៉ុន្តែ Saka បានបរាជ័យក្នុងការជួយឲ្យ Arsenal នាំមុខ ៣-១។

លទ្ធផលនេះបានធ្វើឱ្យក្រុម Arsenal នាំមុខក្រុម Manchester City ចំនួន ៤ពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ប៉ុន្តែក្រុម City ហាក់ដូចជាកំពុងស្ថិតក្នុងកៅអីប្រជែងដណ្តើមពានយ៉ាងក្តៅគគុក ដោយសារតែការប្រកួតសល់មួយនៅក្នុងដៃរបស់ពួកគេ និងការស្វាគមន៍ក្រុមកាំភ្លើងធំទៅកីឡដ្ឋាន Etihad មុនចប់រដូវកាល។ បន្ទាប់ពីការប្រកួតតាមរយៈ Sky Sports លោក​ Arteta បាននិយាយការពារ Saka ដែលខកខានបាល់ពិន័យប៉េណាល់ទី​ថា​៖

“កីឡាករ​ដែល​ទទួលបាន​បាល់​ពិន័យ​ប៉េណាល់ទី ហើយខកខាន​​បាល់ប៉េណាល់ទី ខ្ញុំ​មិន​ដឹងថាមានអ្នក​ណា​ដែល​មិន​ធ្លាប់ខកខាននោះទេ“៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT