Barcelona បានរក្សា Clean Sheet មួយផ្សេងទៀតនៅ La Liga កាលពីថ្ងៃអាទិត្យ ប៉ុន្តែក្រុមរបស់លោក Xavi បានទម្លាក់ពិន្ទុពីរដងជាប់គ្នា។ថ្លែងទៅកាន់សារព័ត៌មានបន្ទាប់ពីការប្រកួត Xavi ចង់ស្តីបន្ទោសស្ថានភាពនៃទីលានក្នុងផ្ទះរបស់ Getafe ចំពោះលទ្ធផលខកចិត្តសម្រាប់ Barca ដោយបញ្ជាក់ថាក្រុមរបស់គាត់ពិបាកលេងនៅលើទីលានស្ងួតបែបនេះ៖
“ទីលានបានរារាំងពួកយើង។ យើងរំពឹងទុកមុនថាវាបែបនេះ យើងបានហ្វឹកហាត់នៅលើទីលានស្ងួតកាលពីថ្ងៃសៅរ៍។ វាពិបាកក្នុងការលេងនៅទីនេះ ហើយវាមិនល្អសម្រាប់ទស្សនីយភាពនោះទេ។ បាល់ជាប់គាំង វាកាន់តែអាក្រក់សម្រាប់ Getafe ដូចគ្នា។
វាជាមូលដ្ឋានគ្រឹះដែលទីលានស្ថិតក្នុងស្ថានភាពល្អ។ ប៉ុន្តែវាមិនមែនជាលេសទេ។
យើងធ្លាប់លេងដោយគ្មានព្រះអាទិត្យ លេងនៅពេលយប់។ ប៉ុន្តែយើងត្រូវតែស៊ាំនឹងវា ថ្ងៃអាទិត្យក្រោយយើងនឹងលេងម្ដងទៀតនៅពេលថ្ងៃបែបនេះ ខ្ញុំមិនចង់ឲ្យវាស្តាប់ទៅដូចជាលេសទេ ប៉ុន្តែយើងត្រូវតែសម្របខ្លួន។
ថ្វីត្បិតតែប្រកួតទីពីរដោយគ្មានជ័យជម្នះក៏ដោយ ក៏ Barcelona នៅតែស្ថិតរនៅលើកំពូលតារាង La Liga។ ក្រុមរបស់លោក Xavi បច្ចុប្បន្នកំពុងឈរពីលើក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Real Madrid ចំនួន ១១ពិន្ទុ ដោយបានឈ្នះ ២៣ប្រកួតក្នុងចំណោម ២៩ប្រកួតក្នុងលីគរបស់ពួកគេមកទល់ពេលនេះនៅរដូវកាលនេះ៕
*[FotMob]