រឿងខ្លះៗ ដែលគួរដឹងពីការប្រកួតល្ងាចនេះរបស់កម្ពុជា ទល់នឹង មីយ៉ាន់ម៉ា

ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតក្រៅទឹកដីទល់នឹងក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក្នុងការប្រកួតថ្ងៃទីពីរ របស់ពូល A នៅពានរង្វាន់ AFF Suzuki Cup 2018 ពោលគឺ ៤ថ្ងៃ ក្រោយពីក្រុមគោព្រៃបានប្រកួតចាញ់ ម៉ាឡេស៊ី ១-០ នៅរាជធានីភ្នំពេញ។

ក្នុងការជួបគ្នាចុងក្រោយបង្អស់រវាងក្រុមទាំងពីរ កម្ពុជា បរាជ័យ ១ ទល់នឹង ៣ ពេលប៉ះមីយ៉ាន់ម៉ា ហើយកាលនោះ សុះ ស៊ូហាណា រកបានគ្រាប់នាំមុខ ១គ្រាប់មុន ពីការបញ្ជូនឱ្យដោយ ចាន់ វឌ្ឍនាកា គ្រាដែលប្រធានក្រុម Zaw MinTuan របស់មីយ៉ាន់ម៉ា រកបាន ២គ្រាប់ និង ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង​ Aung Thu រកបាន ១គ្រាប់ ។

អ្នករកគ្រាប់បាល់ទាំង ០៣រូប សុទ្ធតែកំពុងស្ថិតក្នុងបញ្ជីឈ្មោះរបស់ក្រុមពួកគេរៀងខ្លួន ត្រៀមក្នុងការប្រកួត Suzuki Cup ឆ្នាំនេះ ខុសប្លែកតែក្រុមគ្រូបង្វឹកប៉ុណ្ណោះដែលមានការផ្លាស់ប្តូរសម្រាប់ក្រុមទាំងពីរ ពោលគឺខាងកម្ពុជា លោក Lee Tae Hoon ជំនួសដោយ លោក Félix Agustín González Dalmás និងខាងវៀតណាម លោក Gerd Zeise ជំនួសដោយលោក Antoine Hey ។

សម្រាប់ស្ថិតិប្រកួតមិត្តភាព ៣ប្រកួត កន្លងមករបស់មីយ៉ាន់ម៉ា គឺបរាជ័យទាំងអស់ ខណៈកម្ពុជា ស្មើ ១ប្រកួត ។ ខាងក្រោមគឺស្ថិតិសរុប៖
*កម្ពុជា
-ចាញ់ ម៉ាឡេស៊ី ១-៣
-ស្មើ ទីម័រខាងកើត ២-២
-ចាញ់ សិង្ហបុរី ១-២
*មីយ៉ាន់ម៉ា
-ចាញ់ ឥណ្ឌូនេស៊ី ០-៣
-ចាញ់ បូលេវី ០-៣
-ចាញ់ បារ៉ែន ១-៤

ការប្រកួតរវាងក្រុមទាំងពីរ នឹងចាប់ផ្តើមម៉ោង ៦ល្ងាចនេះ នៅកីឡដ្ឋាន Mandalarthiri ក្នុងទីក្រុង ម៉ាន់ដាឡៃ ប្រទេសមីយ៉ាន់ម៉ា ៕

  • រឿងខ្លះៗ ដែលគួរដឹងពីការប្រកួតល្ងាចនេះរបស់កម្ពុជា ទល់នឹង មីយ៉ាន់ម៉ា