Chelsea ផ្តល់ប្រាក់បៀវត្សរ៍ដ៏ច្រើនដើម្បីបញ្ចុះបញ្ចូល Gavi ឱ្យចាកចេញពី Barcelona

យោងតាមសារព័ត៌មាន El Nacional បានឱ្យដឹងថា Chelsea បានផ្តល់ប្រាក់ឈ្នួលដល់កីឡាករវ័យក្មេង Gavi របស់ Barcelona ចំនួន ១០ លានអឺរ៉ូក្នុងមួយឆ្នាំ ដើម្បីចុះហត្ថលេខាលើរូបគេ។​ កិច្ចសន្យា Barcelona លើកដំបូងរបស់ Gavi ត្រូវបានបដិសេធដោយតុលាការអេស្ប៉ាញនាពេលថ្មីៗនេះ។ឥឡូវនេះគាត់ស្ថិតក្នុងកិច្ចសន្យារបស់ Juvenil ហើយមានលក្ខខណ្ឌផ្តាច់កុងត្រាចំនួន ៥០លានអឺរ៉ូ ដែលសហម្ចាស់ក្លឹបតោខៀវ Todd Boehly នឹងចំណាយដោយមិនស្ទាក់ស្ទើរ។ Gavi ក៏នឹងត្រូវក្លាយជាកីឡាករមិនមានតម្លៃខ្លួននៅរដូវក្តៅនេះ។កីឡាករវ័យក្មេងរូបនេះគឺជាកីឡាករដ៏សំខាន់សម្រាប់ Barcelona ក្នុងរដូវកាលនេះ។ គាត់បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ និងបញ្ជូនបាល់ចំនួន ៦ដងក្នុង ៤០ប្រកួតក្នុងការប្រកួតនានា។ ដូច្នេះ​ការ​បាត់បង់​រូប​គេ​អាច​ជា​ការ​ប៉ះ​ទង្គិច​ដ៏​ធំ​មួយ​សម្រាប់​ក្លឹប​យក្ស La Liga៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT