Kylian Mbappe បង្ហាញពីអ្វីដែលគាត់ចង់ឈ្នះនៅជំហានបន្ទាប់ ក្នុងអាជីពរបស់ខ្លួន

តារាឆ្នើមរបស់ក្លឹប Paris Saint-Germain (PSG) Kylian Mbappe ថ្មីៗនេះបានបង្ហើបថាការឈ្នះពានរង្វាន់ UEFA Champions League គឺជាជំហានបន្ទាប់ក្នុងអាជីពរបស់គាត់។ ខណៈពេលដែល Mbappe បានឈានដល់វគ្គផ្តាច់ព្រ័ត្រ និងពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត ប៉ុន្តែគាត់មិនដែលឈ្នះវាទេ។ក្លឹប​ប៉ារីស​ក៏​រងនឹង​ការ​ធ្លាក់​ចេញ​ពី​វគ្គ​ ១៦​ក្រុម​ក្នុង​រដូវ​កាល​នេះ​ដែរ។ ពួកគេត្រូវបានចាញ់ក្រោមថ្វីដៃក្រុម Bayern Munich ក្នុងការប្រកួតវគ្គ ១៦ក្រុមចុង ក្រោយដោយពិន្ទុសរុប ៣-០។ ដូច្នេះ​ហើយ​ទើប​អាច​យល់​បាន​ថា​ហេតុ​អ្វី​បាន​ជា​កីឡាករ​រូប​នេះ​ចង់​លើក​ពាននេះ។និយាយទៅកាន់ France 3 Mbappe បាននិយាយថា៖

“ជំហានបន្ទាប់? ខ្ញុំ​គិត​ថាការ​ឈ្នះ Champions League។ ខ្ញុំ​បាន​ធ្វើ​ការ​ប្រកួត​វគ្គ​​ផ្តាច់ព្រ័ត្រ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ វគ្គ ៨ក្រុមចុងក្រោយ​ វគ្គ ១៦ក្រុម​រួច​ហើយ… ខ្ញុំ​បាន​ធ្វើ​គ្រប់​យ៉ាង​លើក​លែង​តែ​ឈ្នះវាប៉ុណ្ណោះ។ ខ្ញុំគ្រាន់តែខកខានរឿងនោះ។ ខ្ញុំ​សង្ឃឹម​ថា វា​នឹង​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បានក្នុងការឈ្នះវា”។

Kylian Mbappe បានក្លាយជាកីឡាករសំខាន់ម្តងទៀតសម្រាប់ក្លឹប PSG ក្នុងរដូវកាលនេះ។ គាត់គឺជាខ្សែប្រយុទ្ធនាំមុខគេរបស់ក្រុម ដោយស៊ុតបញ្ចូលទីបាន ៣១គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៨ដងក្នុង៣៥ប្រកួតគ្រប់កម្មវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT