Marcus Rashford បង្ហាញភាពវិជ្ជមានចំពោះបញ្ហារបួស

កីឡាករ Marcus Rashford របស់ក្លឹប Manchester United បានធ្វើបច្ចុប្បន្នភាពនៃកាយសម្បទារបស់ បន្ទាប់ពីត្រូវបានអវត្តមានដោយសាររបួស។ខ្សែ​បម្រើ​ស្លាប​រូប​នេះ​បានរងរបួសកាល​ពី​ថ្ងៃ​សៅរ៍​អំឡុង​ពេល​ Man Utd ទទួល​ជ័យ​ជម្នះ ២-០ ទៅលើ Everton ក្នុង​ក្រប​ខ័ណ្ឌ Premier League។

ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ ២៥ឆ្នាំរូបនេះបានបន្ធូរបន្ថយការភ័យខ្លាចមួយចំនួនរបស់អ្នកគាំទ្រដោយបង្ហាញថាគាត់កំពុងធ្វើការយ៉ាងខ្លាំង ជាមួយនឹងក្រុមគ្រូពេទ្យកាយសម្បទារបស់បិសាចក្រហម។កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លឹប Manchester ប្រចាំរដូវកាលរូបនេះ បានបង្ហើបថាគាត់នឹងត្រលប់មកវិញឱ្យបានកាន់តែឆាប់។

Rashford បាន​សរសេរ​លើ Twitter ថា៖

“ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ក្រុមគ្រូពេទ្យកាយសម្បទា​ដើម្បី​ឱ្យ​បាន​ឆាប់​ជា! ជួប​គ្នា​ឆាប់ៗ”។

របួសរបស់ Rashford បានក្លាយជាបញ្ហាដ៏ធំមួយសម្រាប់ Man United បន្ទាប់ពីស៊ុតបាន ២៨គ្រាប់ និងបញ្ជូនបាលបាន ១០ដងក្នុងការបង្ហាញខ្លួន៤៧ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT