Ronald Koeman បានស្វាគមន៍គំនិតដែលចង់នាំយក Lionel Messi មកកាន់ Barcelona វិញ ហើយជឿជាក់ថាតារាឆ្នើមអាហ្សង់ទីនរូបនេះនៅតែជា កីឡាករល្អបំផុតនៅក្នុងពិភពលោក។អតីតគ្រូបង្វឹកក្រុម Barcelona រូបនេះបានដឹកនាំ Messi នៅរដូវកាលចុងក្រោយ មុនពេលផ្លាស់ចេញទៅក្លឹបយក្សបារាំង Paris Saint-Germain។
ក្លឹប Barcelona បានបញ្ចប់តំណែងគាត់ក្នុងខែតុលា ឆ្នាំ២០២១ បន្ទាប់ពីមានទម្រង់លេងមិនល្អ ហើយពេលនេះគ្រូបង្វឹកវ័យ ៦០ឆ្នាំរូបនេះបានត្រលប់ ទៅគ្រប់គ្រងក្រុមជម្រើសជាតិហូឡង់ បន្ទាប់ពីការចូលនិវត្តន៍របស់លោក Louis van Gaal ក្រោយការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតា។Koeman សង្ឃឹមថា Messi នឹងត្រលប់ទៅក្លឹបវិញប្រកបដោយក្តីស្រលាញ់ ចំពេលមានការរំពឹងទុកថាពីការផ្លាស់ប្តូរបែបនេះកំពុងដំណើរការស្រាប់។
គាត់បាននិយាយនៅឯ Koeman Cup ដែលជាព្រឹត្តិការណ៍វាយកូនហ្គោលសប្បុរសធម៌ថា៖
“Messi គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោក ហើយនៅពេលដែលគាត់ចាកចេញ វាពិតជាលំបាកណាស់។ ក្រុមដែលមានគាត់នឹងកាន់ តែរឹងមាំ។ ការចាកចេញរបស់គាត់ពី Barca គឺជាពេលវេលាដ៏អាក្រក់មួយ។
ប្រសិនបើខ្ញុំឃើញ Leo ពាក់អាវក្រុមផ្សេងទៀត វាធ្វើឱ្យខ្ញុំឈឺចាប់ វាជាផ្ទះរបស់គាត់ កន្លែងដែលគាត់ត្រូវការ។ វាមិនល្អទេដែលក្រុមប្រឹក្សា ភិបាលមិនផ្តល់លទ្ធភាពឱ្យគាត់ស្នាក់នៅ ប៉ុន្តែខ្ញុំពេញចិត្តចំពោះ Messi ក្លាយជាកីឡាកររបស់ Barca ម្តងទៀត”៕