គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Frank Lampard ជឿជាក់ថាពួកគេអាចវាយបកទៅលើ Real Madrid នៅជើងទីពីរ ដោយប្តេជ្ញាថា រឿងពិសេសអាច កើតឡើងនៅកីឡដ្ឋាន Stamford Bridge។ក្រុមតោខៀវបានរងបរាជ័យ ២-០ នៅលើទឹកដី Santiago Bernabeu ក្នុងជើងទីមួយនៃវគ្គ ៨ចុងក្រោយរបស់ពួកគេ ហើយត្រូវបានកាត់បន្ថយមកត្រឹម ១០ នាក់បន្ទាប់ពី Ben Chilwell ត្រូវបានបណ្តេញចេញដោយទទួលបានកាតក្រហម។
ប៉ុន្តែ Lampard មានទំនុកចិត្តថាក្រុមរបស់គាត់មានអ្វីដែលត្រូវការដើម្បីវាយបកយកឈ្នះ និងឲ្យកីឡាករស្តារជំនឿចិត្តពួកគេឡើងវិញ។
គាត់បានប្រាប់ BT Sport ថា៖
“ខ្ញុំមានមោទនភាពចំពោះកីឡាករទាំង ១០នាក់របស់ខ្ញុំ។ ខ្ញុំគិតថាជាមួយកីឡាករទាំង ១០នាក់ ពួកគេលេងបានល្អណាស់។ មានរឿងល្អមួយ ចំនួន ប៉ុន្តែលទ្ធផលគឺការពិត។
ខ្ញុំទើបតែនិយាយទៅកាន់កីឡាករនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ រឿងពិសេសអាចកើតឡើងនៅ Stamford Bridge។ ពួកគេជាក្រុមដ៏ល្អមួយ ប៉ុន្តែយើងត្រូវតែជឿជាក់”៕