CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមដំរីជលសា

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ដំរីជលសា។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

ដំរីជលសា ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅខេត្តកណ្តាល បង្កើតឡើងបានជិត ១ ឆ្នាំ និងមានសមាជិក ២៨ នាក់។ តំណាងក្រុម បានលើកឡើងយ៉ាងដូច្នោះថា៖

ពួកយើងជាក្រុមបាល់ទាត់មួយ ដែលបង្កើតឡើងសម្រាប់ផ្តល់ឱកាសដល់ក្មេងៗខ្វះខាតក្នុងភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ឲ្យពួកគាត់អាចចូលរួមលេងកីឡាបាល់ទាត់ និងជាក្រុមតំណាងភូមិ ទុកសម្រាប់ការប្រកួតមិត្តភាពនានា។

ដោយឡែកខ្ញុំសូមចែករំលែកសារទៅកាន់យុវជនទាំងអស់ ដែលពួគគាត់ស្រលាញ់កីឡាបាល់ទាត់ សូមខិតខំប្រឹងប្រែងហ្វឹកហាត់ និងជៀសឆ្ងាយពីគ្រឿងញៀន។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំសូមថ្លែងអំណរអរគុណដល់ 2MBET ដែលបានឧបត្ថម្ភឈុត មកកាន់សមាជិកក្រុមពួកខ្ញុំ ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ ពួកយើងមានតែម្រាមដៃដប់ សូមអរគុណនិងជូនពរឲ្យ 2MBET ទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT