CTS Sports ប្រគល់ឈុតកីឡាដល់ក្រុម SS11

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ SS11។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

SS11 ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅរាជធានីភ្នំពេញ បង្កើតឡើងបាន ២  ឆ្នាំ និងមានសមាជិក ២៣ នាក់។ តំណាងក្រុមយុវជន សី រិទ្ធិសក្តិ បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំចង់ឲ្យយុវជនដែលសល់ពេលទំនេរពីការសិក្សា ឬការងារ ចូលរួមឆ្លៀតលេងកីឡាទាំងអស់គ្នា ហើយមិនចាំបាច់តែលក្ខណៈអាជីពទេ ការលេងធម្មតាទូទៅ ក៏អាចចូលរួមបានដែរ ដើម្បីសុខភាព រួចក៏ជាផ្នែកមួយ ក្នុងការផ្សព្វផ្សាយវិស័យបាល់ទាត់ ដោយឡែកបច្ចុប្បន្ន ក្រុមរបស់ពួកយើងក៏លេងក្នុងគោលដៅចែករំលែកបទពិសោធន៍ទៅវិញទៅមក តែឆន្ទៈទៅមុខ បើ SS11 មានលទ្ធភាព ក៏នឹងប្រលូកក្នុងកម្រិតលក្ខណៈពាក់កណ្តាលអាជីពមិនខាន។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភឈុតកីឡាដល់ក្រុមយើងខ្ញុំ ក៏ដូចជាចូលរួមលើកស្ទួយវិស័យកីឡាក្នុងប្រទេសកម្ពុជា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT