ចាញ់ Dortmund ​កីឡាករ Ribery ​ទៅ​ទះ​កំផ្លៀង​អ្នក​កាសែត​បារាំង​ម្នាក់​ទៀត​

ខ្សែ​ប្រយុទ្ធ​ស្លាប Franck Ribery ​បាន​ឈ្លោះ​គ្នា​ជាមួយ​អ្នក​កាសែត​បារាំង​ម្នាក់​ឈ្មោះ​ថា Patrick Guillou ​ដោយ​បាន​រុញ​និង​ទះ​កំផ្លៀង​ថែម​ទៀត​ផង។

ក្រុម Bayern Munich ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង Dortmund ​២-៣ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អាល្លឺម៉ង់​។ បរាជ័យ​នេះ បាន​ធ្វើ​ឱ្យ Bayern ​កាន់​តែ​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង Dortmund ​មែនទែន​ហើយ។ ស្រប​ពេល​ចប់​ការ​ប្រកួត​នោះ ​គេ​សង្កេត​ឃើញ​ថា​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​​បាន​កើត​ឡើង​រវាង​កីឡាករ Ribery ​និង​អ្នក​កាសែត​បារាំង​ម្នាក់​ឈ្មោះ​ថា Guillou។

រឿង​នោះ​បាន​កើត​ឡើង ដោយ​អ្នក​កាសែត Guillou ​នោះ​បាន​បន្ទោស Ribery ​ថា​ជា​អ្នក​ធ្វើ​ឱ្យ​បរាជ័យ។ ភ្លាម​នោះ ​កីឡាករ Bayern ​ខឹង​យ៉ាង​ខ្លាំង ក៏​បាន​រុញ​អ្នក​កាសែត​នោះ ​ហើយ​ទះ​កំផ្លៀង​ថែម​ទៀត​ផង។ កើត​ហេតុ​ហើយ Ribery ​បាន​ប្រាប់​ទៅ​ក្រុម​ការងារ​របស់​ក្រុម Beyern ​ផង​ដែរ ​ដើម្បី​ដោះស្រាយ។

បើ​តាម​អ្នក​នាំ​ពាក្យ​របស់​ក្រុម​ខ្លាំង​នៅ​អាល្លឺម៉ង់​ខាង​លើ ​គឺ​អ្នក​ទាំង​ពីរ​នាក់​នេះ ​ស្គាល់​គ្នា​យូរ​មក​ហើយ ទើប​បាន​ជា​ពួកគេ​ហ៊ាន​និយាយ ​និង​លេង​សើច​ដូច្នេះ។ ស្រប​ពេល​រឿង​នេះ ​គឺ​ភាគី​ទាំង​សង​ខាង ដោះស្រាយ​ដោយ​ខ្លួន​ឯង ​មិន​ឈាន​ដល់​ខាង​សហព័ន្ធ​អាល្លឺម៉ង់​ដោះស្រាយ​ឡើយ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT