Frank Lampard រំភើបចំពោះការប្រកួតប្រជែងដ៏អស្ចារ្យ នៅពេលដែល Chelsea ត្រូវប្រឈមមុខនឹង Real Madrid ក្នុងការប្រកួត Champions League វគ្គ ៨ក្រុមចុងក្រោយ។វីរបុរសក្រុមតោខៀវ Chelsea លោក Lampard ដឹកនាំក្រុមរបស់គាត់ក្នុងការប្រកួតជើងទីមួយនៅ Santiago Bernabeu តិចជាងមួយសប្តាហ៍បន្ទាប់ពីវិលត្រឡប់ទៅកាន់កីឡដ្ឋាន Stamford Bridge ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
ទោះបីជាការលេងទល់នឹងក្រុមជើងឯក Champions League មួយនេះជាកិច្ចការដ៏គួរឲ្យបារម្ភសម្រាប់គ្រូបង្វឹកម្នាក់នេះ Lampard បានត្រៀមខ្លួនរួចរាល់ក្នុងការដណ្តើមយកឱកាសទៅមុខបន្ទាប់។ថ្លែងក្នុងសន្និសីទកាសែតមុនប្រកួត Lampard បានលើកឡើងថា៖
“នេះពិតជាអស្ចារ្យណាស់។ ខ្ញុំមានសំណាងណាស់ដែលបានដឹកនាំការប្រកួតនៅ Champions League។ វាជាការប្រកួតប្រជែងដ៏អស្ចារ្យមួយសម្រាប់ខ្ញុំផ្ទាល់ និងសម្រាប់ក្លឹប។
ខ្ញុំគិតថាយើងត្រូវយល់ពីភាពខ្លាំងរបស់ក្រុម Real Madrid យើងត្រូវតែមានវិន័យជាមួយនឹងការប្រកួតរបស់យើង ការបិទបាល់ យល់ពីរបៀបគំរាមកំហែង របៀបដែលពួកគេចូលចិត្តរកគ្រាប់បាល់ និងរបៀបដែលពួកគេគ្រប់គ្រងការប្រកួត។យើងក៏ត្រូវបង្ហាញពីភាពខ្លាំងរបស់យើងនៅក្នុងការប្រកួត។ យើងត្រូវតែមានជំនឿចិត្ត និងធ្វើតាមរបៀបនៃការលេងដែលស្ថិតនៅក្រោមសម្ពាធ”៕
*[FotMob]