ទោះឈ្នះ តែ Pep ថាភាគច្រើន Bayern លេងបានល្អជាង Man City

លោក Pep Guardiola បានទទួលស្គាល់ការឈ្នះ ៣-០ របស់ Manchester City ទៅលើ Bayern Munich គឺពិតជាលទ្ធផលល្អណាស់ ប៉ុន្តែបានសង្កត់ធ្ងន់ថាការងារមិនទាន់រួចរាល់នៅឡើយទេ។គ្រាប់​បាល់​របស់ Rodri, Bernardo Silva និង Erling Haaland ​បាន​ធ្វើ​ឲ្យ​ក្រុម Bayern របស់ Thomas Tuchel ស្ថិត​ក្នុង​ស្ថានភាព​អស់សង្ឃឹម​មុន​ការ​ប្រកួត​ជើងទីពីរ។លោក Guardiola ដែលជាអតីតគ្រូបង្វឹកក្រុម Bayern បានធ្វើការសរសើរដល់ក្រុមយក្ស Bundesliga ដែលមានទម្រង់លេងល្អបំផុតរបស់ពួកគេនៅដើមតង់ទី២ ប៉ុន្តែទីបំផុតត្រូវបានក្រុម City របស់លោកបំបាក់។ គាត់បានអំពាវនាវឱ្យ City បញ្ចប់ការងារដោយការឈ្នះនៅទីក្រុងមូនិច។

លោក Guardiola បានប្រាប់ BT Sport ថា៖

“ពិតណាស់ នៅពេលដែលអ្នកធ្លាប់នៅទីនោះ អ្នកដឹងថាពួកគេល្អប៉ុណ្ណាក្នុងនាមជាក្រុម [Bayern Munich]។ ក្នុងអំឡុង ៥៥, ៦០នាទី វាគឺជាការប្រកួតដ៏តឹងតែង ហើយភាគច្រើន ពួកគេល្អជាងយើង”។

*[FotMob]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT