ទោះចាញ់ City តែ Tuchel ថាគាត់លង់ស្នេហ៍នឹងទម្រង់លេងកូនក្រុមរបស់គាត់

ក្តីសង្ឃឹមរបស់ Bayern ក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League មើលទៅហាក់បីដូចជាធ្លាក់ចុះ បន្ទាប់ពីរងបរាជ័យក្រោមថ្វីដៃ Man City ជើងទី១ វគ្គ ៨ក្រុមចុងក្រោយ នៅទឹកដី Etihad ដោយលទ្ធផល ៣ ទល់នឹង ០។ប៉ុន្តែក្លឹបយក្ស Bundesliga មួយនេះបានគ្រប់គ្រងបាល់ ៥៦% ខណៈដែល Man City ត្រូវបានបង្ខំឱ្យលេងដោយគ្មានបាល់។ មានតែបួនដងប៉ុណ្ណោះក្រោមការដឹកនាំរបស់លោក Pep Guardiola ដែលពួកគេបានឃើញការលេងតិចបែបនេះ។លោក Tuchel បានប្រាប់ Prime Video ក្រោយចប់ការប្រកួតថា៖

“ខ្ញុំមិនយល់ស្របនឹងលទ្ធផលទាល់តែសោះ។ យើង​ត្រូវ​បាន​គេ​យកឈ្នះ​ក្នុង​ដំណាក់​កាល​ដែល​យើង​ជា​ក្រុម​ល្អ​ជាង។ យើង​ត្រូវ​បាន​គេ​យកឈ្នះ​យ៉ាង​ព្រៃផ្សៃ​នៅ​ថ្ងៃ​នេះ។

ខ្ញុំ​គិត​ថា​ការ​ប្រកួត​របស់​យើង​ល្អ​ខ្លាំង​រហូត​ដល់​លទ្ធផល ២-០ ខ្ញុំ​មិន​ចង់​និយាយមើលងាយ​​លទ្ធផល​ទេ ខ្ញុំ​បាន​ឃើញ​ទម្រង់​លេង​ល្អ​ណាស់​រហូត​ដល់​នាទី​ទី៧០។ខ្ញុំគិតថាយើងសមនឹងទទួលបានយ៉ាងហោចណាស់មួយគ្រាប់។ ខ្ញុំគិតថាកីឡាកររបស់យើងខ្វះទំនុកចិត្ត និងទម្រង់លេងបន្តិច។ ពិតណាស់លទ្ធផលគឺជូរចត់សម្រាប់យើង។

ខ្ញុំបានលង់ស្នេហ៍ជាមួយក្រុមរបស់ខ្ញុំបន្តិចនៅថ្ងៃនេះ ពីរបៀបដែលពួកគេលេង។ បើទោះបីជាស្តាប់ទៅដូចជាចម្លែកក៏ដោយ វាពិតជារីករាយណាស់”៕

*[FotMob]

  • ទោះចាញ់ City តែ Tuchel ថាគាត់លង់ស្នេហ៍នឹងទម្រង់លេងកូនក្រុមរបស់គាត់