“មិនមែនលេងបាល់ឯណា ខ្ញុំទៅវិស្សមកាលទេតើ” ៧ ខែនៅចិន Tevez សម្ងំកើបលុយមិនចេះតិច

នៅ​ពាក់​កណ្តាល​រដូវ​ក្តៅ ឆ្នាំ ២០២២ កន្លង​ទៅ ជា​ពេលវេលា​ដែល Carlos Tevez បាន​សម្រេច​ជ្រើស​យក​ការ​ចូល​និវត្ត បន្ទាប់​តែ​គ្មាន​ក្លឹប​ឈរ​ជើង​អស់​រយៈ​កាល​ជិត​មួយ​ឆ្នាំ។ យ៉ាង​ណា​ត្រលប់​ទៅ​អតីតកាល គ្រា​ឈរ​ជើង​ជា​កីឡាករ បុរស​សញ្ជាតិ​អាហ្សង់ទីន ក៏​រាប់​ថា​ជោគជ័យ និង​ល្បី​ឈ្មោះ​គួរ​សម ហើយ​មុន​ព្យួរ​ស្បែក​ជើង ក៏​ឆ្លៀត​បាន​ទៅ​កើប​លុយ​រាប់​សិប​លាន​ត្រឹម​តែ​ប៉ុន្មាន​ខែ នៅ​ក្លឹប​ក្នុង​តំបន់​អាស៊ី។

ត្រួសៗ​យើង​ធ្វើ​ការ​សង្ខេប​ជុំវិញ​ដំណើរ​នៃ​ការ​ផ្ទេរ​ចេញ​ចូល​របស់​អតីត​តារា​ឆ្នើម​សញ្ជាតិ​អាហ្សង់ទីន​បន្តិច ដោយ​ដំបូង​បង្អស់​គឺ​ចូលរួម​នៅ​ឈុត​ធំ ជាមួយ​ក្លឹប​នៅ​ប្រទេស​កំណើត Boca Juniors មុន​ផ្ទេរ​ទៅ​ក្លឹប​ប្រេស៊ីល Corinthians ហើយ​បន្ត​បោះជំហាន​ទៅ​ក្របខ័ណ្ឌ Premier League ជាមួយ​ក្លឹប​ញញួរ​ធំ West Ham, បិសាច​ក្រហម Man Utd មុន​ជាមួយ​ក្លឹប​កាន់​ឆ្នាំ​សំពៅ​មាស City។ បន្តបន្ទាប់​មក​នៅ​ឆ្នាំ ២០១៣ ទើប​ឈោង​ទៅ​ចាប់​បទពិសោធន៍​ថ្មី នៅ​ក្លឹប​អ៊ីតាលី Juventus ហើយ​វិល​មក​ដី​កំណើត​ Boca Juniors វិញ ឈរ​ជើង​បាន ២ ឆ្នាំ ក៏​ផ្លាស់​ទៅ​ក្លឹប​ក្នុង​ប្រទេស​ចិន Shanghai Shenhua ​ឈរ​ជើង​មិន​ដល់​មួយ​ឆ្នាំ​ស្រួលបួល​ផង។

ទោះ​ជា​យ៉ាង​ណា​រំឭក​ទៅ​គ្រា Tevez នៅ​ស្លៀក​ឈុត តំណាង​ឲ្យ​ក្លឹប​ក្នុង​ក្របខ័ណ្ឌ Chinese Super League គឺ​លោក​បាន​កើប​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក ពោល​ត្រឹម​មួយ​ឆ្នាំ​នៅ​ទី​នោះ ស្មើ ៣ ទៅ ៤ ឆ្នាំ​នៅ​ក្លឹប​ក្នុង​តំបន់​អឺរ៉ុប។

អតីត​ម្ចាស់​ជើង​ឯក Premier League ៣ សម័យ អាច​រក​បាន​ប្រាក់​ឈ្នួល​ដល់ ៦១៥ ០០០ ផោន/សប្តាហ៍ ដ្បិត​បើ​ការ​លះបង់​កម្លាំង​កាយ​ចិត្ត​ឲ្យ​ក្លឹប​មួយ​នោះ មិន​ជា​ធំធេង​ណាស់ណា​ផង។ ជា​រួម Tevez ប្រៀប​ដូច​យក​កេរ្តិ៍ឈ្មោះ យក​យីហោ​ខ្លួន​ឯង ទៅ​ប្តូរ​យក​ប្រាក់ និង​ឆ្លៀត​ដើរ​កម្សាន្ត​មុន​ការ​ចូល​និវត្ត​តែ​ប៉ុណ្ណោះ​ឯង។

សរុប​ការ​ឈរ​ជើង​ ២០ ប្រកួត រក​បាន ៤ គ្រាប់​និង Assist ៥ លើក ហើយ​បើ​គិត​ចំនួន​នាទី​លើ​ទីលាន ត្រឹម​តែ ១ ៦៣៤ នាទី មិន​បាន​នឹង​ពាក់​កណ្តាល​រដូវ​កាល គ្រា​ឈរ​ជើង​សកម្ម​ឲ្យ​ក្លឹប Man City ផង។ ក៏​ប៉ុន្តែ​វត្តមាន​នៅ​កំឡុង​ពេល ៧ ខែលើទីលាន ឲ្យ​ក្លឹប Shanghai Shenhua គេ​អាច​រក​បាន​ដល់ ៣២ លាន​ផោន ឬ​ចូល​ជិត ៤០ លាន​ដុល្លារ​។ នេះគិតទៅក្នុងមួយប្រកួត វត្តមាន Tevez ស៊ីថ្លៃ ១,៦ លាន រួចមួយគ្រាប់រកបាន មានតម្លៃ ៨ លានផោនឯណោះ។

ចាប់​អារម្មណ៍​ពេល​នោះ អ្នក​គាំទ្រ​ក៏​ហួស​ចិត្ត​នឹង​អាកប្បកិរិយា​របស់ Tevez ផង​ដែរ ជាក់ស្តែង​ដូច​ពេល​ក្លឹប​កំពុង​ស្ថិត​ក្នុង​ការ​ប្រកួតប្រជែង​នៅ​ក្របខ័ណ្ឌ​កំពូល ស្រាប់​តែ​ខ្សែ​ប្រយុទ្ធ​ខាង​លើ ​ប្រើប្រាស់​ហេតុផល​របួស យក​ពេល​ទៅ​ដើរ​លេង​នៅ​សួន​កម្សាន្ត Disneyland ជាមួយ​ក្រុម​គ្រួសារ​ទៅ​វិញ។ មតិ​ពី​អ្នក​គាំទ្រ​ខ្លះ ស្រែក​ថា បើ​ថា​របួស​មែន ក៏​មក​អង្គុយ​មើល​ការ​ប្រកួត ចាំ​លើក​ទឹកចិត្ត​ក្លឹប​អ៊ីចឹង​ទៅ តែ​នេះ​បែរ​យក​ពេល​ទៅ​ធ្វើ​រំភើយ​នៅ​ខាង​ក្រៅ។

មិន​ត្រឹម​ប៉ុណ្ណោះ​ទេ សូម្បី​អ្នកចាត់ការ​ក្លឹប​ លោក Wu Jingui ក៏​ធ្លាប់​រិះគន់ Tevez ដែរ ថា​ជា​កីឡាករ​ដែល​មិន​មាន​ការ​លះបង់​ខ្ពស់ ហើយ​នាំ​ឲ្យ​ខ្លួន​ឯង​ឡើង​ទម្ងន់​ នាំ​ឲ្យ​រាងកាយ​មិន​ត្រូវ​ស្តង់ដារ​សក្តិសមជា​កីឡាករ​អាជីព។

ដោយឡែក​បើ​ងាក​ទៅ​ការ​ឆ្លើយតប​របស់ Carlos Tevez គឺ​លោក​ហាក់​មិន​មាន​ការ​ខ្វាយខ្វល់​អ្វី​ទាំង​អស់ ផ្ទុយ​ទៅ​វិញ​បែរ​លើក​ឡើង ក្រោយ​ការ​ចាកចេញ​នៅ​ឆ្នាំ​បន្ទាប់​យ៉ាង​ដូច្នោះ​ថា៖ “មិន​មែន​លេង​បាល់​ឯ​ណា ខ្ញុំ​ទៅ​វិស្សមកាល​ទេ​តើ នៅ​ប្រទេស​ចិន រយៈ​ពេល ៧ ខែ​ហ្នឹង”៕

ប្រភព៖ បរទេស

  • “មិនមែនលេងបាល់ឯណា ខ្ញុំទៅវិស្សមកាលទេតើ” ៧ ខែនៅចិន Tevez សម្ងំកើបលុយមិនចេះតិច