លោក Guardiola នឹងត្រូវជួបជាមួយអតីតក្លឹប Bayern Munich នៅពេលដែលក្រុម Manchester City របស់គាត់ធ្វើជាម្ចាស់ផ្ទះទទួលជើងឯក Bundesliga ក្នុងវគ្គ ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារ។Man City ខិតទៅជិតបំផុតក្នុងការឈ្នះពាន Champions League តែបរាជ័យវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២១ នៅពេលដែលពួកគេបានចាញ់ក្រុម Chelsea ១-០ ក្រោមការដឹកនាំដោយ Thomas Tuchel ដែលត្រូវបានតែងតាំងជាគ្រូបង្វឹក Bayern កាលពីខែមុន។
នៅពេលសួរនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថាតើគាត់ចង់ឈ្នះ Champions League ខ្លាំងប៉ុណ្ណានោះ Guardiola បានឆ្លើយថា៖
“ចង់ឈ្នះខ្លាំងណាស់។ យើងចង់ព្យាយាមដូចដែលយើងបានព្យាយាមគ្រប់ពេលវេលា ប៉ុន្តែនោះមិនមានន័យថាយើងនឹងឈ្នះនោះទេ។
គ្រប់ការប្រកួត តែងតែពិបាកណាស់។ ការដែលសំខាន់គឺនៅទីនេះ ហើយប្រកួតប្រជែងឱ្យបានល្អ ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដឹងត្រឹមថាថ្ងៃស្អែកម៉ោងប្រាំបួន យើងត្រូវតែធ្វើឲ្យល្អឥតខ្ចោះ ដើម្បីព្យាយាមទទួលបានលទ្ធផលល្អមុនទៅប្រទេសអាឡឺម៉ង់សម្រាប់ជើងទីពីរ”៕
*[FotMob]