ក្រុម Bayern ធ្វើដំណើរទៅកាន់កីឡដ្ឋាន Etihad នៅថ្ងៃអង្គារ ដើម្បីប្រឈមមុខនឹងក្រុមខ្លាំងអង់គ្លេស Man City ក្នុងជើងទីមួយនៃការប្រកួត Champions League វគ្គ ៨ក្រុមចុងក្រោយ។Guardiola បានឈ្នះការប្រកួតចំនួន ៧លើកចុងក្រោយរបស់ពួកគេនៅក្នុងការប្រកួតទាំងអស់ ធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេបន្តក្តីសុបិនពានបីដែលកំពុងប្រជែងពាន Premier League ជាមួយ Arsenal វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ក៏ដូចជា FA Cup។
ការប្រកួតនៅថ្ងៃអង្គារនឹងក្លាយជាការប្រកួតទីបួនរបស់ Tuchel ដែលដឹកនាំ Bayern ចាប់តាំងពីការជំនួស Julian Nagelsmann ដែលត្រូវបានក្លឹបបញ្ចប់។លោក Tuchel បានសរសើរឥទ្ធិពលរបស់លោក Guardiola ទៅលើក្រុម Man City និងបានចាត់ចំណាត់ថ្នាក់ពួកគេថាជាក្រុមល្អបំផុតមួយនៅក្នុងទ្វីបអឺរ៉ុប ទោះបីជាគាត់ធ្លាប់យកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ Champions League នាឆ្នាំ ២០២០-២១ អំឡុងពេលនៅជាគ្រូបង្វឹក Chelsea ក៏ដោយ។
លោក Tuchel បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា៖
“ខ្ញុំគិតថាអ្នកអាចមើលឃើញយ៉ាងច្បាស់ថារយៈពេល ៦ ឬ ៧ឆ្នាំរបស់ Pep នៅក្នុងក្រុមនេះ ការវាយលុកពិតជាខ្លាំងទោះគ្មានបាល់ និងការដាក់សម្ពាធខ្ពស់។ខ្ញុំគិតថា Pep បង្ហាញឱ្យឃើញនៅគ្រប់ទីកន្លែងថាគាត់ផ្តល់ឱ្យក្រុមរបស់គាត់នូវបទពិសោធន៍ផ្ទាល់ខ្លួនដែលគាត់មានខ្លួនឯង។ ខ្ញុំអាចរៀនបាល់ទាត់ដោយការលេងជាមួយក្រុមរបស់គាត់ វាធ្វើឱ្យខ្ញុំក្លាយជាគ្រូបង្វឹកកាន់តែល្អប្រសើរ។ វាល្អប្លែកខុសពីគេនូវអ្វីដែលគាត់កំពុងធ្វើនៅទីនោះ។ ពួកគេលេងបានស្ទាត់ជាងកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។
វាជាកម្រិតខ្ពស់បំផុតដែលបាល់ទាត់អឺរ៉ុបគួរតែផ្តល់ចំណាត់ថ្នាក់អោយ។ ពួកគេក៏កំពុងបង្ហាញវាផងដែរនៅក្នុងលីគ។ នោះជាអ្វីដែលធ្វើឱ្យការលេងកាន់តែទាក់ទាញ យើងត្រូវធ្វើវាជាក្រុម។ ប្រហែលជាយើងនឹងមានបញ្ហាតិចតួចនៅថ្ងៃស្អែក ប៉ុន្តែយើងត្រូវតែមានទំនុកចិត្តលើសមត្ថភាពរបស់យើង”៕
*[FotMob]