Dani Alves នៅតែស្ថិតក្នុងពន្ធនាគារ បន្ទាប់ពីទទួលការចោទប្រកាន់ពីបទរំលោភផ្លូវភេទកាលពីដើមឆ្នាំនេះ។កីឡាករបាល់ទាត់ប្រេស៊ីលរូបនេះបានចាប់រំលោភនារីវ័យក្មេងម្នាក់ក្នុងក្លឹបរាត្រីក្នុងទីក្រុង Barcelona កាលពីថ្ងៃទី៣០ ខែធ្នូ។
អតីតខ្សែការពារក្រុម Barcelona រូបនេះកំពុងព្យាយាមសម្របខ្លួនទៅនឹងជីវិតថ្មីរបស់គាត់នៅពីក្រោយការជាប់ឃុំឃាំង ខណៈដែលគាត់កំពុងរង់ចាំការកាត់ក្តីរបស់តុលាការ គាត់ទទួលបានការសួរសុខទុក្ខពីរបីដងពីក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់។ភរិយារបស់ Dani Alves គឺ Joana Sanz ស្ថិតក្នុងចំណោមអ្នកដែលបានទៅសួរសុខទុក្ខគាត់នៅក្នុងពន្ធនាគារ បើទោះបីជាពួកគេមានការបែកបាក់គ្នាចាប់តាំងពីមានការចោទប្រកាន់នេះក៏ដោយ។
Sanz បានមកដល់ពន្ធនាគារហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយណាមួយទៅកាន់សារព័ត៌មាន។ នាងត្រូវបានអមដំណើរដោយមិត្តជិតស្និទ្ធរបស់ Dani Alves គឺ Bruno Brasil ដែលបានមកលេងតារាប្រេស៊ីលរៀងរាល់សប្តាហ៍។
បន្ទាប់ពីមួយម៉ោងកន្លះនៅឯកន្លែងនោះ Joana បានចាកចេញពីពន្ធនាគារ ខណៈដែលរថយន្តកំពុងរង់ចាំយកនាងចេញ៕
*[Marca]