ប្រធានក្រុម Al-Nassr កីឡាករ Cristiano Ronaldo មើលទៅមានការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីលទ្ធផលស្មើជាមួយក្រុម Al Feiha កាលពីថ្ងៃអាទិត្យ ដោយបានរិះគន់មន្ត្រី Al Feiha។ក្រុមប្រជែងពាន Al-Nassr របស់ Saudi Pro League ទទួលបានលទ្ធផលស្មើដោយគ្មានគ្រាប់បាល់នៅកីឡដ្ឋាន King Salman Sports City Stadium របស់ Al Feiha កាលពីថ្ងៃអាទិត្យ ៩ មេសា។
ការស្មើនេះបានធ្វើឱ្យក្រុមដែលមានមូលដ្ឋាននៅទីក្រុង Riyadh ធ្លាក់ចុះបីពិន្ទុតាមពីក្រោយក្រុមកំពូលតារាងលីគ Al-Ittihad ក្នុងការប្រជែងដណ្តើមពាន ដោយមានការប្រកួតតែប្រាំពីរប្រកួតទៀតប៉ុណ្ណោះ។
ក្រោយចប់ការប្រកួត តារាឆ្នើមព័រទុយហ្គាល់រូបនេះបានសម្រុកចេញពីទីលានបន្ទាប់ពីសំឡេងកញ្ចែចុងក្រោយដោយឱ្យមន្ត្រី Al Feiha បិទមាត់នៅតាមផ្លូវដែលគាត់ដើរចេញទៅ៕
*[Sportskeeda]