ក្រុម Real Madrid បានបន្ដភាពខ្លាំងរបស់ខ្លួនទៀតហើយនៅ La Liga ដោយបានយកឈ្នះលើក្រុម Celta Vigo ក្នុងលទ្ធផល ៤ -២។
Karim Benzema ជាខ្សែប្រយុទ្ធមុតស្រួចរបស់ក្រុម Real Madrid នាពេលបច្ចុប្បន្ន។ ជាក់ស្ដែងដូចការប្រកួតយប់មិញនេះ រូបគេបានដើរតួយ៉ាងសំខាន់ ដើម្បីស្វែងរកគ្រាប់បាល់ឱ្យក្រុម។ ដោយឡែក ឈ្នះយប់មិញនេះទៀត បានធ្វើឱ្យលោក Santiago Solari ដឹកនាំឈ្នះ៤ប្រកួតជាប់គ្នាទៅហើយ ក្រោយពីទទួលបានតំណែងដឹកនាំក្រុមបណ្ដោះអាសន្ន ពីលោក Julen ទៅ។
ដូច្នេះហើយ ក្រុមទទួលបានលទ្ធផលល្អនេះ អាចនឹងធ្វើឱ្យប្រធានក្លឹបយកលោក Solari ដឹកនាំក្រុមតែម្ដង ដោយមិនចាំបាច់រកអ្នកចាត់ការណាមកជំនួសទៀតទេ។ ដោយឡែកការប្រជែងលីគវិញ បច្ចុប្បន្នក្រុម Real Madrid កំពុងឈរនៅចំណាត់ថ្នាក់លេខ៦ មាន២០ពិន្ទុ ស្របពេលក្រុមកំពូលតារាង FC Barcelona វិញមាន២៤ពិន្ទុ លើសតែ៤ពិន្ទុប៉ុណ្ណោះ៕ប្រភពDailyMail