ខ្សែបម្រើ Alex Baena របស់ក្លឹប Villarreal បានដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលីស បន្ទាប់ពីគាត់ត្រូវបានចោទប្រកាន់ថាបានរំលោភបំពានដោយ Federico Valverde របស់ក្លឹប Real Madrid បន្ទាប់ពីការប្រកួត LaLiga កាលពីថ្ងៃសៅរ៍។កីឡាករជម្រើសជាតិអេស្ប៉ាញអាយុក្រោម ២១ឆ្នាំ Baena ត្រូវបានគេរាយការណ៍ថាបានជាប់ពាក់ព័ន្ធក្នុងការប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុកជាមួយ Valverde ភ្លាមៗបន្ទាប់ពីការប្រកួត។
យោងតាមកាសែតកីឡា Marca បានឱ្យដឹងថា Baena ត្រូវបានដាល់ពេលកំពុងសម្លឹងមើលទូរស័ព្ទរបស់គាត់នៅពេលធ្វើដំណើរទៅកាន់រថយន្តក្រុងរបស់ក្រុម Villarreal។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យដែលក្នុងនោះមិនបាននិយាយចំឈ្មោះ Valverde នោះទេ។
សេចក្តីថ្លែងការណ៍ក្លឹបបាននិយាយថា៖
“កីឡាករ Alex Baena របស់ក្លឹប Villarreal CF ត្រូវបានវាយដំកាលពីយប់មិញ ខណៈពេលដែលគាត់កំពុងធ្វើដំណើរទៅកាន់រថយន្តក្រុងរបស់ក្រុម បន្ទាប់ពីការប្រកួតជាមួយក្រុម Real Madrid CF នៅកីឡដ្ឋាន Santiago Bernabeu។ប្រឈមនឹងស្ថានភាពបែបនេះ កីឡាករបានសម្រេចដាក់ពាក្យបណ្ដឹងប្រឆាំងនឹងអ្នកបំពានជាមួយប៉ូលិស។
ជាថ្មីម្តងទៀត Villarreal CF បដិសេធរាល់អំពើហឹង្សា ហើយជឿជាក់យ៉ាងមុតមាំលើព្រឹត្តិការណ៍របស់កីឡាករ ហើយនឹងគាំទ្រគាត់ពេញមួយដំណើរការនេះ”៕