Barcelona ត្រូវបានក្រុម Real Madrid បំបាក់ក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតជើងទីពីរនៃពានរង្វាន់ Copa del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែល មានន័យថាក្រុម Barcelona នៅសល់តែពាន La Liga ប៉ុណ្ណោះដែលត្រូវលេង។ពួកគេមាន ១២ពិន្ទុច្បាស់រួចទៅហើយនៅលើកំពូលតារាងមុនចុងសប្តាហ៍នេះ ហើយការចាញ់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Madrid ក្នុងលទ្ធផល ៣-២ ក្នុង ផ្ទះខ្លួនឯងក្រោមស្នាដៃក្រុម Villarreal កាលពីថ្ងៃសៅរ៍ផ្តល់ឱកាសឱ្យ Barca បង្កើនគម្លាតពិន្ទុថែមទៀត។
ទំនងជាគ្មានក្រុមណាអាចតាមទាន់ពិន្ទុរបស់ Barcelona នោះទេ ដូច្នេះជើងឯក La Liga មើលទៅ Barcelona មានសុវត្ថិភាពខ្លាំងណាស់។
ប៉ុន្តែ Xavi ចាត់ទុកគម្លាតពិន្ទុនេះមិនទាន់មានសុវត្ថិភាពនោះទេ ដោយត្រង់ៗនៅក្នុងសន្និសីទសារព័ត៌មានមុនប៉ះ Girona ថា៖
“ជើងឯក La Liga នឹងមិនត្រូវបានចាត់ទុកថាឈ្នះនោះទេ វានៅតែនៅសល់ ១០ប្រកួតទៀត។ នៅពេលដែលយើងឈ្នះពានលីគ យើងនឹង អបអរវា យើងត្រូវឈ្នះវា។ ការប្រកួតនៅថ្ងៃស្អែកគឺជាការសាកល្បងដ៏ល្អសម្រាប់ពួកយើងបន្ទាប់ពីការធ្លាក់ចេញពី Copa del Rey។
យើងពឹងផ្អែកលើខ្លួនយើង។ ១៥ពិន្ទុជាគម្លាតដ៏អស្ចារ្យមួយ។ វានឹងមិនរួចរាល់ទាំងអស់នោះទេ ប៉ុន្តែវានឹងជាភាពខុសគ្នាដ៏ធំមួយ ហើយការឈ្នះក្នុងលីគនឹងអស្ចារ្យ”៕
*[Fotmob]