Fabrizio ធ្វើបច្ចុប្បន្នភាពពីការ​វិល​ត្រលប់​របស់វីរបុរស Messi ទៅ Barcelona

ការវិលត្រឡប់ដ៏មានសក្តានុពលរបស់ Lionel Messi ទៅកាន់ Barcelona បានក្លាយជាប្រធានបទដ៏ក្តៅគគុក។ របាយការណ៍ថ្មីៗបានបង្ហាញថាក្លឹបយក្ស អេស្ប៉ាញមានឆន្ទៈពិចារណាលើការកាត់ប្រាក់ឈ្នួលពេញមួយក្រុមដើម្បីជួយសម្រួលដល់ការវិលត្រឡប់របស់អតីតប្រធានក្រុមរបស់ពួកគេ។យោងតាមអ្នកជំនាញការផ្ទេរដ៏ល្បីល្បាញ Fabrizio Romano បានឱ្យដឹងថា Barca បើកចំហរក្នុងការស្វែងរកគ្រប់លទ្ធភាពដើម្បីនាំយកកីឡាករជើង ចាស់របស់ពួកគេមកវិញ។ Romano បាននិយាយតាមរយៈ Caught Offside៖

“ខ្ញុំ​មិន​មាន​ព័ត៌មាន​អំពី​របាយការណ៍​របស់ Barcelona គ្រោង​កាត់​ប្រាក់​ខែ​ពេញ​ក្រុម​ដើម្បី​សម្រួល​ដល់​ការ​វិល​ត្រឡប់​របស់ Lionel Messi នៅពេល​នេះ​ទេ ហើយវាក៏ជាដំណើរការដ៏វែងឆ្ងាយផងដែរ ហើយមិនមែនជាអ្វីដែលងាយស្រួលនោះទេ ដូច្នេះយើងត្រូវចាំមើលថាតើពួកគេ នឹងសម្រេចចិត្តធ្វើអ្វី។ ប្រាកដ​ណាស់​ថា​ក្លឹប​កំពុង​ពិនិត្យ​មើល​លទ្ធភាព​ដើម្បី​អាច​នាំយក​ Messi ត្រឡប់មកវិញ ហើយវា​អាស្រ័យខ្លាំងណាស់​ទៅលើ​ Financial Fair Play”។

វាមិនមែនជារឿងអាថ៌កំបាំងទេដែលថាពួកគេកំពុងប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ហើយវត្តមានរបស់ Messi អាចត្រូវការបន្ថែមច្រើនពី ការឧបត្ថម្ភ និងការវិនិយោគរបស់ពួកគេ។

ជាងនេះទៅទៀត វត្តមានរបស់ Xavi Hernandez ជាអ្នកចាត់ការបន្ថែមការទាក់ទាញនៃការត្រលប់មកវិញរបស់វីរបុរស។ Xavi ធ្លាប់ជាមិត្តរួមក្រុមរបស់ Messi ហើយការរំពឹងទុកនៃការជួបជុំគ្នាឡើងវិញអាចបង្ហាញថាលទ្ធភាពខ្ពស់សម្រាប់កីឡាករអាហ្សង់ទីនក្នុងការត្រលប់ទៅកាតាឡាន់វិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT