គ្រូបង្វឹកជនជាតិអង់គ្លេសលោក Frank Lampard រងបរាជ័យក្នុងប្រកួតដំបូងនៃការវិលត្រឡប់របស់គាត់ទៅកាន់ក្លឹបជាថ្មីម្តងទៀតបានធ្វើឱ្យមានការ ព្រួយបារម្ភយ៉ាងខ្លាំងជុំវិញស្ថានភាពរបស់ Chelsea នៅរដូវកាលនេះ។គ្រាប់បាល់ស៊ុតបញ្ចូលទីដ៏គួរឱ្យភ្ញាក់ផ្អើលរយៈពេល ៣១នាទីពីខ្សែបម្រើ Wolves Matheus កីឡាករ Nunes បានធ្វើឲ្យក្រុមតោខៀវរងបរាជ័យលើកទី១១ របស់ពួកគេក្នុងយុទ្ធនាការ Premier League ឆ្នាំ ២០២២-២៣។
ប្រតិកម្មក្រោយការប្រកួត លោក Lampard គ្រូបង្វឹកបណ្ដោះអាសន្នបានបង្ហើបថា អ្វីៗត្រូវកែលម្អសម្រាប់ក្រុមតោខៀវ ទាក់ទងនឹងទម្រង់លេង និងលទ្ធផល។ គាត់ក៏បាននិយាយផងដែរថាការបង្ហាញទម្រង់លេងរបស់ពួកគេជាមួយនឹង Wolves ជាទម្រង់លេងដែលគេកំពុងលំបាកនៅរដូវកាលនេះ។ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត លោកមានប្រសាសន៍ថា៖
“មានការផ្លាស់ប្តូរជាច្រើន ហើយនោះមិនមែនជាលេសទេ ប៉ុន្តែអ្វីៗត្រូវកែលម្អ ហើយខ្ញុំគិតថាទម្រង់លេងថ្ងៃនេះជាការសង្ខេបពីទម្រង់លេងដ៏ លំបាកនារដូវកាលនេះ។ ខ្ញុំត្រូវតែយល់អំពីវា។ អ្នកត្រូវតែស៊ាំនឹងការឈ្នះ និងធ្វើឱ្យវាជាទម្លាប់”៕
*[Sportskeeda]