កីឡាករ​បេះដូង​ធំ​ទាំង ៤ ​ចោល​ឱកាស​ងាយ​ឈ្នះ​ពាន ស៊ូ​ហ៊ាន​មក​ជួយ​ជម្រើស​ជាតិ​តូចតាច​ខ្លួន

ទន្ទឹម​នឹង​ការ​បង្ហាញ​ទម្រង់​លេង​ល្អ ​ក៏​ស្រាប់​តែ​មាន​ជម្រើស​ជាតិ​កំពូល​លំដាប់​សកលលោក​ដូច​ជា​អេស្ប៉ាញ បារាំង និង​អង់គ្លេស​ជា​ដើម ផ្តល់​ឱកាស​ឲ្យ​ ហៅ​ចូល​សញ្ជាតិ តំណាង​ឲ្យ​ប្រទេស​មួយ​នោះ។

តាម​រយៈ​សំណើ​នេះ សម្រាប់​កីឡាករ​មួយ​ចំនួន អាច​ថា​ជា​ក្តី​រំភើប ពេញចិត្ត​មួយ​ទំហឹង​នឹង​ទទួល​យក តែ​ខុស​ពី​កីឡាករ​បេះដូង​ធំ​ទាំង ៤ បែរ​បាន​បដិសេធ ហើយ​ស៊ូ​ចាយ​ពេល លះបង់​កម្លាំង​កាយ​ចិត្ត​ស្មោះ​តែ​ប្រទេស​កំណើត​ខ្លួន ដ្បិត​ជា​ជម្រើស​ជាតិ​តូចតាច​នៅ​ចំណាត់ថ្នាក់ FIFA Ranking៖

៤) Achraf Hakimi បដិសេធ​អេស្ប៉ាញ

ខ្សែ​ការពារ​ស្លាប ដែល​ចាប់​កំណើត​និង​ធំធាត់​ឡើង​ក្នុង​ប្រទេស​អេស្ប៉ាញ ចុង​ក្រោយ​បែរ​ជា​មិន​ជ្រើស​ទៅ​ចូលរួម​តំណាង​ឲ្យ​ជម្រើស​ជាតិ​គោ​ជល់​នៅ​តំបន់​អឺរ៉ុប​ ផ្ទុយ​ទៅ​វិញ បាន​ចូលរួម​ជាមួយ​ជម្រើស​ជាតិ​នៅ​ប៉ែក​អាហ្វ្រិក គឺ​ម៉ារ៉ុក ជា​ទី​កំណើត​នៃ​ម្តាយ​ឪពុក​ខ្លួន។

អតីត​យុវជន​ថ្នាល អភិវឌ្ឍ​ខ្លួន​នៅ​ Castilla របស់ Real Madrid អស់​កាល​ជា​យូរ ធ្លាប់​បាន​លើក​ឡើង៖ “ខ្ញុំ​អត់​ដែល​ទទួល​អារម្មណ៍​ថា អេស្ប៉ាញ​ជា​កន្លែង​រស់នៅ​ដ៏​សមស្រប​ ឬ​មាន​អារម្មណ៍​ថា​ទី​នេះ​ជា​ផ្ទះ​នោះ​ទេ”។ ការ​លះបង់​របស់ Hakimi គឺ​បាន​ផល កាល​នៅ​កាតារ​ឆ្នាំ ២០២២ បន្ទាប់​ជម្រើស​ជាតិ​ម៉ារ៉ុក អាច​ឡើង​ដល់​វគ្គ ៤ ក្រុម​ចុង​ក្រោយ World Cup ជា​លើក​ដំបូង។

៣) Pierre-Emerick Aubameyang បដិសេធ​បារាំង

បើ​ទោះ​បី​ទទួល​បាន​ឱកាស ទៅ​ចូលរួម​ជាមួយ​ជម្រើស​ជាតិ​បារាំង និង​សង្ឃឹម​ខ្ពស់​អាច​កាន់​ពាន World Cup ក៏​ចុង​ក្រោយ​ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​ស្តាំ នៅ​តែ​បដិសេធ ហើយ​ជ្រើស​ទៅ​តំណាង​ឲ្យ​ប្រទេស​កំណើត​ហ្គាបុង មក​ទល់​សព្វថ្ងៃ។

Aubameyang ធ្លាប់​បាន​លើក​ឡើង៖ “ដោយសារ​ខ្ញុំ​ចង់​ដើរ​តាម​គន្លង​ឪពុក គាត់​ធ្លាប់​ជា​អតីត​សមាជិក​ជម្រើស​ជាតិ​ហ្គាប៊ុង ហើយ​ខ្ញុំ​អង្គុយ​មើល​គាត់​ប្រកួត​ក្នុង​កីឡដ្ឋាន តាំង​តែ​អាយុ ៣ ឆ្នាំ ទោះ​បី​ខ្ញុំ​ចាយ​ពេល​រាប់​ឆ្នាំ រស់នៅ​ក្នុង​ប្រទេស​បារាំង ក៏​ក្នុង​បេះដូង​នៅ​តែ​គិត​ថា ហ្គាបុង​ជា​កន្លែង​ដែល​ខ្ញុំ​កើត”។

២) Erling Haaland បដិសេធ​អង់គ្លេស

បើ Haaland ជ្រើស​ចុះចូល​នៅ​ជម្រើស​ជាតិ​តោ​កំណាច ម្ល៉េះ​ពេល​នេះ Gareth Southgate ជា​អ្នកចាត់ការ​បែប​ពិបាក​នឹង​សម្រេច​ចិត្ត ក្នុង​ការ​ប្រើប្រាស់​ប្រយុទ្ធ​ប្រអប់​រវាង​ម៉ាស៊ីន​ស៊ុត​ខាង​លើ ឬ​ត្រូវ​ប្រើ Harry Kane។

តាម​ពិត​ទៅ​អតីត​សមាជិក​ក្លឹប Dortmund ក៏​មាន​ឱកាស​អាច​ទៅ​ចូលរួម​នៅ​ទី​នោះ​ដែរ តែ​ដោយសារ​របៀប​របប ទម្លាប់​រស់នៅ​របស់​គេ បាន​ដាក់​ចិត្ត​ដាក់​កាយ​អស់​រាប់​ឆ្នាំ នៅ​ដី​កំណើត​ន័រវេស ក៏​ដល់​ពេល​បាន​ជ្រើស​យក​ ជម្រើស​ជាតិ​ឈរ​លេខ ៤៤ ដោយ​មិន​ស្ទាក់ស្ទើរ។ Haaland និយាយ៖ “វា​ជា​អារម្មណ៍​ធម្មជាតិ​ជំរុញ​ឲ្យ​ខ្ញុំ​ជ្រើស​យក​ន័រវេស ខ្ញុំ​មាន​មោទនភាព នឹង​ការ​សម្រេច​ចិត្ត​នេះ”។

១) Keylor Navas បដិសេធ​អេស្ប៉ាញ

ឈរ​ជើង​ឲ្យ​ជម្រើស​ជាតិ​កូស្តារីកា អស់​រយៈ​ពេល ១៥ ឆ្នាំ ​កៀក​នឹង​ចូល​និវត្ត​ទៅ​ហើយ តែ​អ្នកចាំទី​ដៃ​ឯក​ខាង​លើ មិន​ទាន់​ស្គាល់​ជាតិ​លើក​ពាន​រង្វាន់​មួយ​នៅ​ឡើយ។ ទោះ​ជា​យ៉ាង​ណា Navas មិន​សោកស្តាយ​នោះ​ទេ ដែល​មក​ចូលរួម​ឲ្យ​ប្រទេស​នៅ​ប៉ែក​អាមេរិក​កណ្តាល ជា​ជាង​ទៅ​ឈោង​ឱកាស​លើក​ពាន​ធូរៗ ជាមួយ​ក្រុម​គោ​ជល់​អេស្ប៉ាញ។

​បញ្ជាក់​ថា Navas ធ្លាប់​បាន​ជា​ចំណែក​ជួយ​ប្រទេស​តូចតាច​មួយ​នេះ ឡើង​ដល់​វគ្គ ៨ ក្រុម World Cup ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត កាល​ប្រេស៊ីល​ធ្វើ​ជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ ២០១៤៕

ប្រភព៖ បរទេស

  • កីឡាករ​បេះដូង​ធំ​ទាំង ៤ ​ចោល​ឱកាស​ងាយ​ឈ្នះ​ពាន ស៊ូ​ហ៊ាន​មក​ជួយ​ជម្រើស​ជាតិ​តូចតាច​ខ្លួន