ប្រធាន UEFA លោក Aleksander Ceferin ជឿជាក់ថា Lionel Messi គួរតែបានណែនាំអ្វីមួយដល់ Emiliano Martinez សម្រាប់ការអបអររបស់អ្នកចាំទី បន្ទាប់ពីការឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ ២០២២។Martinez មានភាពចម្រូងចម្រាសចំពោះអ្វីដែលគាត់បានធ្វើបន្ទាប់ពីការឈ្នះរបស់អាហ្សង់ទីន។ អ្នកចាំទី Aston Villa បានអបអរដោយកាន់ពានរង្វាន់ ជាប់ប្រដាប់ភេទរបស់គាត់។ បន្ទាប់មក Martinez បានបន្តចំអកឱ្យបារាំង និង Paris Saint-Germain ខ្សែប្រយុទ្ធ Kylian Mbappe អំឡុងពេលក្បួនដង្ហែរ លើឡានក្រុង។
ឥឡូវនេះលោក Aleksander Ceferin បានចែករំលែកការយល់ឃើញរបស់គាត់លើបញ្ហានេះតាមរយៈ MARCA ថា៖
“Messi គួរតែបានណែនាំអ្វីមួយដល់គាត់ឱ្យឈប់ធ្វើបែបនេះដើម្បីបង្ហាញការគោរពខ្លះៗ”។
លោកបានបន្តថា៖
“ប្រសិនបើអ្នកឃើញពីរបៀបដែលគាត់មានប្រតិកម្មក្នុងអំឡុងពេលប៉េណាល់ទី… ខ្ញុំមិនយល់ទេថាហេតុអ្វីបានជាគាត់សើចចំអក Mbappé រាំឌឺដង និងរឿងបែបនេះ។ នោះមិនមែនជាស្មារតីកីឡាទេ វាជារឿងមនុស្សសម័យបុរាណ ហើយខ្ញុំមិនចូលចិត្តវាទេ”៕