អ្នកចាត់ការ Manchester City លោក Pep Guardiola បានប្រកាសថា Arsenal នឹងក្លាយជាម្ចាស់ជើងឯក Premier League នៅរដូវកាលនេះ ប្រសិនបើក្រុមរបស់លោកហ៊ានតែទម្លាក់ពិន្ទុ។មុនពេលការប្រកួតរបស់ Man City ទល់នឹង Southampton នៅថ្ងៃទី៨ ខែមេសា អ្នកចាត់ការអេស្ប៉ាញរូបនេះបានថ្លែងក្នុងសន្និសីទកាសែតថា៖
“ប្រសិនបើយើងទម្លាក់ពិន្ទុ Arsenal នឹងក្លាយជាជើងឯក។ ប្រសិនបើយើងឈ្នះ ប្រហែលជាយើងនឹងក្លាយជាជើងឯកនៅការប្រកួត ចុងក្រោយនៃរដូវកាលនេះ។ យើងនឹងឃើញអ្វីដែលនឹងកើតឡើង”។
Arsenal នាំមុខ ៨ពិន្ទុនៅលើកំពូលតារាង ប៉ុន្តែ Manchester City មានការប្រកួតក្នុងដៃ។ ភាគីកំពូលទាំងពីរគ្រោងនឹងជួបមុខគ្នានៅចុងខែនេះ (ថ្ងៃទី២៦ ខែមេសា) នៅ Eithad។ ការប៉ះទង្គិចរបស់ពួកគេអាចជាកត្តាសំខាន់ក្នុងការសម្រេចចិត្តថាអ្នកណានឹងលើកពាននៅចុងបញ្ចប់នៃរដូវកាលនេះ៕
*[Sportskeeda]