អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti ជឿជាក់ថា Karim Benzema អាចឈ្នះ Ballon d’Or នៅរដូវកាលនេះ បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុម Barcelona ៤-០ កាលពីថ្ងៃពុធទី៦ ខែមេសា។Los Blancos បានផ្តួល Blaugrana នៅ Spotify Camp Nou ក្នុងជើងទីពីរនៃ Copa del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ពួកគេបានឈានទៅវគ្គផ្តាច់ព្រ័ត្រជាមួយនឹងពិន្ទុសរុប ៤-១ ហើយឥឡូវនេះនឹងត្រូវជួបជាមួយ Osasuna។
Benzema បានស៊ុតបញ្ចូលទីបានបីគ្រាប់ក្នុងតង់ទី២ ដើម្បីទទួលបានជ័យជម្នះយ៉ាងងាយស្រួលសម្រាប់ក្រុម Real Madrid លើគូប្រជែងរបស់ពួកគេ។ និយាយអំពីខ្សែប្រយុទ្ធបារាំង Ancelotti បាននិយាយក្រោយការប្រកួត តាមរយៈ The Madrid Zone ថា៖ “Benzema ត្រលប់មកវិញហើយ។”
នៅពេលសួរថាតើកីឡាករសញ្ជាតិបារាំងអាចឈ្នះ Ballon d’Or នៅឆ្នាំនេះទៀតឬអត់ លោក Ancelotti បាននិយាយថា៖
Benzema វ័យ ៣៥ឆ្នាំបានស៊ុតបញ្ចូលទី ២៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៦ដងក្នុងការប្រកួតចំនួន ៣១ប្រកួតសម្រាប់ក្រុម Real Madrid ក្នុងរដូវកាលនេះ។ គាត់បានជួយពួកគេឈ្នះពាន Club World Cup រួចហើយ៕