Lewandowski បានចាប់ផ្តើមកើនឡើងតាមរយៈលីគតូចមួយរបស់ប៉ូឡូញតាំងពីអាយុ ១៦ឆ្នាំ។ ក្រោយពីបង្ហាញទម្រង់លេង និងស៊ុតបញ្ចូលទីបានល្អ គាត់ត្រូវបានត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរទៅកាន់ប្រទេសអាឡឺម៉ង់ និង Borussia Dortmund និងជាខ្សែប្រយុទ្ធវ័យក្មេងដែលលេងទៀងទាត់នៅក្នុងក្រុមរបស់លោក Klopp ហើយបានឈ្នះពានរង្វាន់ Bundesliga ឆ្នាំ ២០១០១១។កំឡុងពេលប្រកួតមុនបើករដូវកាលរបស់ Dortmund ហើយគាត់មានអាយុ ២២ឆ្នាំនៅពេលនោះ ខណៈដែល Man Utd ត្រូវការការរកអ្នកស៊ុតបញ្ចូលទីថ្មី ហើយនឹងចុះហត្ថលេខាលើ Robin van Persie ដើម្បីដឹកនាំតំណែងជើងឯក Premier League របស់ពួកគេនៅឆ្នាំបន្ទាប់។
ពេលនេះ Lewandowski បានរំឮកក្នុងបទសម្ភាសន៍ជាមួយ Sport Bild ថា៖
“ខ្ញុំចាំច្បាស់ណាស់ កាលនោះយើងមានការប្រកួតមិត្តភាពរបស់ Dortmund ទល់នឹង Bochum។ ខ្ញុំត្រូវបានគេដាក់លេងនៅពាក់កណ្តាលម៉ោង។ ខ្ញុំបានមើលទូរស័ព្ទដៃរបស់ខ្ញុំនៅក្នុងបន្ទប់ស្លៀកពាក់។ មានសារជាអក្សរជាមួយអ្នកផ្ញើ +៤៤។ Ferguson បានព្យាយាមទូរស័ព្ទមកខ្ញុំ ហើយបន្ទាប់មកបានផ្ញើសារមកខ្ញុំ។ គាត់ចង់និយាយជាមួយខ្ញុំ។
ខ្ញុំនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ខ្ញុំងូតទឹកហើយក៏តេរទៅគាត់មកវិញ នៅជ្រុងស្ងាត់មួយ។ ភាសាអង់គ្លេសរបស់ខ្ញុំមិនសូវល្អដូចសព្វថ្ងៃនេះទេ។ គាត់មានការបញ្ចេញសំឡេងស្កុតឡេនខ្លាំង។ ខ្ញុំផ្ដោតខ្លាំងលើការយល់ពីអត្ថន័យរបស់គាត់! Alex Ferguson ព្យាយាមគិតពិចារណា និយាយយឺតៗ។
ខ្ញុំមានអាយុ២២ឆ្នាំ វាជាពេលពិសេសមួយ។ ខ្ញុំបាននិយាយជាមួយ Aki Watzke និង Jurgen Klopp នៅក្នុងជំរុំ។ ខ្ញុំចង់ទៅ Man United! ប៉ុន្តែពួកគេបាននិយាយថា៖ គ្មានឱកាសទេ Robert។ ពួកយើងត្រូវការអ្នក។ អ្នកត្រូវតែស្នាក់នៅ”៕