អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បានពន្យល់ពីការសម្រេចចិត្តរបស់គាត់ដើម្បីធ្វើការផ្លាស់ប្តូរជាច្រើនសម្រាប់ការប្រកួត Premier League របស់ពួកគេជាមួយ Chelsea កាលពីថ្ងៃអង្គារ។កីឡាករដូចជា Trent Alexander-Arnold, Andy Robertson, Mohamed Salah និង Cody Gakpo ត្រូវបានទម្លាក់ចេញ ខណៈ Virgil van Dijk មិនបានធ្វើដំណើរជាមួយក្រុមដោយសារមានជំងឺ។
ថ្លែងទៅកាន់ Sky Sports មុនការប្រកួត លោក Klopp បានប្រាប់ពីមូលហេតុដែលគាត់ធ្វើការផ្លាស់ប្តូរជាច្រើនចំពោះក្រុមរបស់គាត់ បន្ទាប់ពីការប្រកួតចាញ់ក្រុម Manchester City ៤-១ កាលពីថ្ងៃសៅរ៍។
Klopp បាននិយាយថា៖
“Virgil មិនមានឈ្មោះទេ អ្នកផ្សេងទៀតសម្រាក ដើម្បីឲ្យអ្នកខ្លះទៀតទទួលបានឱកាសដើម្បីបង្ហាញសមត្ថភាព។ យើងត្រូវការជើងថ្មី វាច្បាស់ណាស់ ដើម្បីមានអ្វីថ្មីៗ។ដូចដែលខ្ញុំបាននិយាយពីមុនមក វាមិនដំណើរការល្អទេប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ នោះគឺជាពេលដែលអ្នកត្រូវធ្វើការផ្លាស់ប្តូរ”៕