ឈោង​ដៃ​ប៉ះ​ក្តី​ស្រមៃ​កុមារភាព នេះ​កីឡាករ ៥ រូប ​បាន​ចុះចូល​ក្លឹប​ធ្លាប់​ប៉ង​ទុក​ច្រើន​ឆ្នាំ

មនុស្ស​រាល់​គ្នា​សុទ្ធ​តែ​មាន​ក្តីស្រមៃ ទាំង​ខ្ញុំ ទាំង​អ្នក ហើយ​ដូច​គ្នា​នឹង​កីឡាករ​បាល់ទាត់ តែ​ក៏​មិន​ប្រាកដ​ថា​ពួកគេ​សុទ្ធសឹង​អាច​សម្រេច​វា​បាន​នោះ​ដែរ។ ខ្លះ​ត្រូវ​ទៅ​ចូលរួម​ដើម្បី​តែ​លុយ ខ្លះ​ទៅ​ដើម្បី​តែ​មុខមាត់ ខុស​ពី​កីឡាករ ៥ រូប​នេះ ក្រៅ​តែ​ពី​ទេពកោសល្យ សមិទ្ធផល​សម្រេច​បាន នៅ​ទី​បំផុត​ក៏​អាច​ឈោង​ដល់​ក្តី​ស្រមៃ ទៅ​ចុះចូល​នៅ​ក្លឹប​ខ្លួន​ធ្លាប់​ប៉ង​ទុក​អស់​កាល​ជា​យូរ៖

៥) Phil Foden

លោក​ប៉ា​វ័យ​ក្មេង អាយុ​ទើប​តែ ២២ ឆ្នាំ តាំង​បើក​ក្បាល​អាជីព​មក​ទល់​សព្វថ្ងៃ ​នៅ​ឈរ​ជើង​ឲ្យ​ក្លឹប​តែ​មួយ​គត់ ក៏​ជា​ក្លឹប​ក្នុង​ក្តីសុបិន្ត​តាំង​ពី​តូច នោះ​គឺ Manchester City។ មាន​រូបភាព​ជា​ច្រើន​សន្លឹក​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម នៅ​គ្រា​ដែល​យុវជន​សញ្ជាតិ​អង់គ្លេស ធ្លាប់​បាន​ស្លៀក​ឈុត​សំពៅ​មាស តាំង​តែ​ពី​នៅ​កុមារភាព។

រៀប​នឹង​រះ​ឡើង​ជាមួយ​ក្លឹប​នៅ Premier League ក៏​ត្រូវ​បាន Foden និយាយ៖ “ខ្ញុំ​កំពុង​ឆ្លង​កាត់​ក្តី​ស្រមៃ ការ​ដែល​បាន​វិវត្ត​ខ្លួន​ចេញ​ពី​ឈុត​ថ្នាល មក​កាន់​ឈុត​ធំ ហើយ​បន្ត​ឈរ​ជើង​នៅ City អស់​កាល​ជា​យូរ ខ្ញុំ​អត់​គិត​ថា មាន​មនុស្ស​ច្រើន​ទេ ដែល​អាច​សម្រេច​វា​បាន នេះ​ជា​កម្លាំង​ដ៏​ពិសេស អម​នឹង​ការ​ដែល​មាន​អ្នក​គាំទ្រ​នៅ​ពី​ក្រោយ​ជានិច្ច”។

៤) Marcus Rashford

ឥត​ខុស​ពី Foden សម្រាប់​កីឡាករ​វ័យ ២៥ ឆ្នាំ ក៏​ស្ម័គ្រស្មោះ​តែ​ក្លឹប​អាជីព​មួយ​គត់ តាំង​ពី​ដើម​មក ហើយ​វា​ក៏​ជា​ឈុត​ដែល​គេ​តែងតែ​បំពាក់​លើ​ដង​ខ្លួន តាំង​ពី​នៅ​អាយុ​ល្បាក់​ជាង ១០ ឆ្នាំ នោះ​គឺ​បិសាច​ក្រហម Manchester United។

Rashford ធ្លាប់​បាន​និយាយ​ថា៖ “ខ្ញុំ​មាន​តែ​គោលដៅ​មួយ​គត់​ក្នុង​ជីវិត គឺ​ការ​ដែល​អាច​ក្លាយ​ជា​កីឡាករ​អាជីព ហើយ​សង្ឃឹម​បាន​លេង​នៅ Man Utd”។ ក្រឡេក​មក​ទល់​បច្ចុប្បន្ន​នេះ គឺ​គេ​សម្រេច​វា​បាន​ហើយ ក៏​ត្រៀម​នឹង​ក្លាយ​ជា​កីឡាករ​ស៊ី​ថ្លៃ​ខ្ពស់​បំផុត​ប្រចាំ​ទឹកដី Old Trafford បន្ទាប់​ក្លាយ​ជា​ចំណែក​ឥត​ខ្វះ​បាន ក្រោម​ការ​ដឹកនាំ​របស់​លោក Erik ten Hag។

៣) Raphinha

បដិសេធ​ការ​ផ្លាស់​ទៅ​ក្លឹប​យក្ស Chelsea ហើយ​ស៊ូ​មក​លំបាក នៅ​គ្រា​ដែល Barcelona កំពុង​មាន​វិបត្តិ​ហិរញ្ញវត្ថុ នោះ​ក៏​ដោយសារ​តែ​ចិត្ត​ស្រលាញ់ និង​ការ​ចង់​ប៉ះ​ក្តីស្រមៃ​ក្នុង​ជីវិត​តែ​មួយ​គត់។ ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​ប្រេស៊ីល ធ្លាប់​រក​បាន​គ្រាប់​បាល់​ទល់ Real Madrid កន្លង​មក លើក​ឡើង​ថា៖ “មក​លេង​ឲ្យ​ Barcelona ជា​សុបិន្ត​តាំង​ពី​នៅ​ក្មេង​វ័យ ក៏​ជា​ការ​ចង់​បាន​របស់​គ្រួសារ របស់​មិត្តភក្តិ​ជា​ទី​ស្រលាញ់ ខ្ញុំ​ប្តេជ្ញា​នឹង​ជួយ​ក្លឹប​វិល​ទៅ​រជ្ជកាល​ជោគជ័យ​សារ​ជា​ថ្មី”។

២) Trent Alexander-Arnold

“ពេល​ខ្ញុំ​ធំធាត់​ឡើង តែងតែ​គិត​ថា​ចង់​លេង​ឲ្យ Liverpool ឥឡូវ​នេះ ខ្ញុំ​កំពុង​រស់នៅ​ក្នុង​ក្តីស្រមៃ ហើយ​ក៏​មើល​មិន​ឃើញ​ពី​ការ​ផ្លាស់ប្តូរ​នោះ​ដែរ” – នេះ​ជា​លើក​ឡើង​របស់​ខ្សែ​ការពារ​ស្លាប ពោរពេញ​ដោយ​បច្ចេកទេស​ក្រុស​បាល់ សញ្ជាតិ​អង់គ្លេស។ តែ​យ៉ាង​ណា​មាន​រឿង​មួយ ដែល​គេ​មិន​អាច​សម្រេច​បាន នោះ​គឺ​ការ​រួម​ទីលាន​ជាមួយ​វីរបុរស Steven Gerrard ដ្បិត​សព្វថ្ងៃ​លោក​បាន​ក្លាយ​ជា​អ្នកចាត់ការ​បាត់​ទៅ​ហើយ។

១) Harry Kane

ធ្លាប់​ឃើញ​ Kane ពាក់​អាវ Arsenal កាល​នៅ​តូច តែ​បន្ទាប់​នោះ វា​បាន​ក្លាយ​ជា​ក្លឹប​ដែល Kane ស្អប់​បំផុត​ទៅ​វិញ ដ្បិត​កាំភ្លើ.ង​ធំ បាន​បដិសេធ​មិន​ទទួល​យក​គេ ក្រោម​ហេតុផល​លើស​ទម្ងន់។ ក្រោយៗ​មក កីឡាករ​អង់គ្លេស​បាន​ដាក់​ចិត្ត​ស្រលាញ់​ក្លឹប​នៅ​ក្បែរ​ផ្ទះ​បំផុត នោះ​គឺ​មាន់​ខ្នាយ​មាស Tottenham Hotspur ហើយ​ស្ម័គ្រស្មោះ ឈរ​ជើង​នៅ​ក្លឹប​ជាង ១០ ឆ្នាំ​មក​ទល់​សព្វថ្ងៃ បើ​ទោះ​បី​ពុំ​ទាន់​បាន​ឈ្នះ​ពាន​រង្វាន់​ណា​មួយ​ក៏​ដោយ៕

ប្រភព៖ បរទេស

  • ឈោង​ដៃ​ប៉ះ​ក្តី​ស្រមៃ​កុមារភាព នេះ​កីឡាករ ៥ រូប ​បាន​ចុះចូល​ក្លឹប​ធ្លាប់​ប៉ង​ទុក​ច្រើន​ឆ្នាំ