Potter បានចាកចេញពី Brighton ទៅគ្រប់គ្រងនៅ Stamford Bridge កាលពីខែកញ្ញាឆ្នាំមុន បន្ទាប់ពីការសម្រេចចិត្តរបស់តោខៀវក្នុងការបញ្ចប់តំណែងលោក Thomas Tuchel។ប៉ុន្តែអ្នកចាត់ការអង់គ្លេសរូបនេះបានចាកចេញពីតំណែងត្រឹមតែជាងប្រាំមួយខែប៉ុណ្ណោះ ខណៈ Chelsea បានធ្លាក់មកនៅក្រោមពាក់កណ្តាលតារាង ខណៈពេលដែលក្លឹបបានចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ជាមួយនឹងការចុះហត្ថលេខាតម្លៃថ្លៃមួយចំនួន។
De Zerbi ដែលបានជំនួសតួនាទីរបស់ Potter នៅ Brighton មានការអាណិតអាសូរ ហើយក៏អរគុណគាត់នូវអ្វីដែលគាត់បានបន្សល់ទុកសម្រាប់ក្លឹបកន្លងមក។
គាត់បាននិយាយថា៖
“ខ្ញុំសោកស្ដាយជាខ្លាំងនៅពេលដែលឃើញគាត់ចាកចេញពី Chelsea។ វាជាដំណឹងដ៏អាក្រក់បំផុតសម្រាប់គ្រូបង្វឹក។ ខ្ញុំគិតថាអ្នកផ្តល់សារៈសំខាន់ខ្លាំងពេកទៅគ្រូបង្វឹក។
កីឡាករតែងតែមានសារៈសំខាន់បំផុត ហើយខ្ញុំមិនចូលចិត្តនៅពេលដែលគ្រូបង្វឹកត្រូវបានបណ្តេញចេញនោះទេ ពីព្រោះការទទួលខុសត្រូវមិនត្រឹមតែនៅជាមួយពួកគេប៉ុណ្ណោះទេ។
កីឡាករ ក្លឹប វាមិនមែនជាព័ត៌មានល្អទេ។ ខ្ញុំចង់និយាយអរគុណដល់ Graham Potter ខ្ញុំមានក្រុមមួយដែលមានអាកប្បកិរិយា និងចិត្តគំនិតល្អណាស់។
វាជាការលំបាកនៅពេលដែលអ្នកមិនដឹងពីស្ថានភាព ឬនៅបន្ទប់ស្លៀកពាក់ផ្សេងទៀត។ ខ្ញុំមិនចូលចិត្តនិយាយអំពីក្រុម និងគ្រូបង្វឹកផ្សេងទៀតទេ។ ខ្ញុំសុំទោស ព្រោះនៅពេលដែលមានស្ថានភាពទាំងនេះ ពួកគេសោកសៅ”៕
*[FotMob]